៣ចំណុចនេះ សម្រាប់អ្នកចូលចិត្តញ៉ាំអាហារហើយ គេង បើធ្វើបាន ដឹងតែរាងស្អាត មិនធាត់ទេ

  • 2018-08-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មតិ​ខ្លះ​បាន​លើកឡើង​ថា មុន​ពេល​ចូល​គេង មិន​ត្រូវ​បរិភោគ​ចំណី​អាហារ​អ្វី​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ធាត់ ខូច​រាង មិន​ស្អាត ជាដើម។ ចំណុច​នេះ បើ​តាម​អ្នក​ក្រុម​វេជ្ជបណ្ឌិត​អន្តរជាតិ បាន​បញ្ជាក់​ថា មិន​ដូច្នេះ​ទាំង​អស់​ទេ។ មានន័យថា ប្រសិន​បើ​យើង​ដឹង​វិធី​ក្នុង​ការ​ពិសា​ចំណី​អាហារ មុន​ពេល​គេង នោះ​នឹង​មិន​ឈឺ​ក្បាល​ រឿង​ឡើង​ទម្ងន់​ទេ។

គន្លឹះ​៣ចំណុច​ខាងក្រោម ដើម្បី​អ្នក​ចង់​បាន​រាង​ស្អាត បើ​ទោះ​ញ៉ាំ​អាហារ នៅ​មុន​គេង​ក៏​ដោយ។

១. ការ​គ្រប់គ្រង​បរិមាណ​អាហារ

ជា​ការ​ពិត នេះ​ជា​រឿង​ត្រូវ​ដឹង និង​ប្រុង​ប្រយ័ត្ន​មុន​ចង់​បាន​រាង​ស្អាត ចំពោះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​មិន​ស្វាង ឬ​អាច​ហៅថា បើកភ្នែក បើក​មាត់។ អ្នក​អាច​ហូប​អាហារ​មុន​ចូល​គេង​បាន ប៉ុន្តែ​គួរ​តែ​គ្រប់គ្រង​បរិមាណ​ឲ្យ​បាន​ល្អ ដោយ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ តាម​ឃ្លាន​នោះ​​ឡើយ ព្រោះ​បើ​អ្នក​ហូប​ច្រើន​ពេក ក្រពះ​អ្នក​មិន​អាច​កិន​បាន​ល្អ​ឡើយ។

២. ញ៉ាំ​ភ្លាម គេង​ភ្លាម

អ្នក​គួរ​តែ​គ្រប់គ្រង​ម៉ោង​ឲ្យ​បាន​ល្អ ជាពិសេស​ក្រោយ​ញ៉ាំ​បាយ​ថ្ងៃ ឬ​ល្ងាច​ហើយ។ អ្នក​មិន​គួរ​ញ៉ាំ​ហើយ​ភ្លាម ហើយ​រត់​ទៅ​គេង​ភ្លាម​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រពះ​អ្នក​មិន​អាច​សម្រាក​បាន​ឡើយ។ ដូចនេះ អ្នក​គួរ​តែ​បរិភោគ​ហើយ​ចំនួន​មួយ​ម៉ោង ទើប​អាច​ចូល​គេង​បាន។

៣. ពេល​វេលា​ នៃ​ការ​ញ៉ាំ​រួច

ក្រៅ​ពី​គ្រប់​គ្រង​បរិមាណ និង​ពេល​វេលា​ នៃ​ការ​ញ៉ាំ​រួច អ្នក​គួរ​តែ​ជ្រើសរើស​អាហារ​ដែល​មាន​ផ្ទុក​កាឡូរី​ទាប ស្ករ​ទាប និង​ប្រូតេអ៊ីន​ខ្ពស់ ដើម្បី​អាច​រក្សា​សុខភាព​បាន​ល្អ ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ។ ដូចនេះ អ្នក​គួរ​តែ​អនុវត្ត​តាម​វិធី​ទាំង​នេះ ដើម្បី​រក្សា​រូបរាង​របស់​អ្នក៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា