បង្ហាញ​មុខ​សប្ដាហ៍​ថ្មី The Sacred Riana ធ្វើ​បាន​ល្អ​ តែស្ដាយ​បែរជួប​រឿងមួយ​

  • 2018-08-23 02:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ទី​ ២​នៃ​វគ្គ Quarterfinals បាន​រក​ឃើញ​ជើង​ខ្លាំង​ជា​ច្រើន​ទៅ​បន្ត​ ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ បេក្ខជន​មួយ​ចំនួន​ក៏​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បានដែរ។

តួ​យ៉ាង​ដូច​ The Sacred Riana ត្រូវបាន​ជម្រុះ​ចេញ​ពី​កម្មវិធី មាន​ន័យ​ថា​នាង​មិន​អាច​ចូលរួម​ក្នុង​វគ្គ​ ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន​នោះទេ។ ប៉ុន្តែ​សមត្ថភាព​របស់​បេក្ខនារី​​រូប​នេះ​ ពិត​ជាបង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ទស្សនិកជន​ជា​ច្រើន សូម្បី​គណៈកម្មការ​ជា​ដើម។

ទោះ​ជា​មិន​បាន​ជាប់​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​ក្នុង​សប្ដាហ៍​នេះ​ The Sacred Riana ធ្វើ​បាន​យ៉ាង​ល្អ​ ហើយ​ទស្សនីយភាព​សម្ដែង​របស់​នាង​ក៏​អស្ចារ្យ​ដែរ៕

ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី