អត់ទាន់ប្រកាសផង Google Pixel 3 XL មានលក់លើទីផ្សារងងឹត តម្លៃស្មើម៉ូតូ

  • 2018-08-23 02:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​រូបរាង​ និង​លក្ខណៈ​សម្បត្តិ​របស់​ Google Pixel 3 XL ត្រូវ​បាន​លេច​ធ្លាយ​ជា​បន្ត​បន្ទាប់​ ខណៈ​ដែល​ការ​ប្រកាស​ចេញ​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​តុលា​ឯណោះ។ គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៀត​នោះ គេ​បាន​ប្រទះ​ឃើញ​វត្តមាន​ស្មាតហ្វូន​នេះ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ងងឹត ជា​មួយ​តម្លៃ​ថ្លៃ​ស្មាន​មិន​ដល់។

ឈ្មួញ​អ៊ុយក្រែន​ដែល​មាន​ប្រើ​គណនី​ Telegram ឈ្មោះ​ Luchkov បាន​ប្រកាស​ដាក់​លក់​ Google Pixel 3 XL ចំនួន​ ៣ គ្រឿង ដោយ​មួយ​គ្រឿង​មាន​តម្លៃ​រហូត​ដល់​ ២ ០០០ ដុល្លារ​ឯណោះ។ ឈ្មួញ​រូប​នេះ​បាន​អះអាង​ថា​ Google មិន​អាច​បញ្ជា​ដើម្បី​បិទ​ដំណើរ​ការ​ស្មាតហ្វូន​ដែល​ខ្លួន​លក់​ បាន​នោះ​ទេ។

​មុន​​គេ​រក​ឃើញ​ការ​លក់​ Pixel 3 XL លើ​ទីផ្សារ​ងងឹត​នេះ គេ​ក៏​បាន​​ឃើញ​រូបរាង​លេច​ធ្លាយ​របស់​ Pixel 3 XL ជា​ច្រើន​សន្លឹក​ ដោយ​មាន​លេច​ធ្លាយ​មួយ​ឈុត រួម​ទាំង​លក្ខណៈ​សម្បត្តិ។

លក្ខណៈ​សម្បត្តិ​របស់​ Pixel 3 XL មាន​ដូច​ជា​អេក្រង់​ទំហំ​ ៦,៧ អ៊ីញ​ កម្រិត​ ១៤៤០ x ២៩៦០ ភីកសែល, ប្រើ​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​ថ្ម​ទំហំ​ ៣៤៣០ mAh៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង