ចប់ហើយ កើតជំងឺខ្លាចស្នេហា ចាំមើលវគ្គ ៥​នេះប្រុសស្អាតយកឈ្នះចិត្តនាងបានអត់

  • 2018-08-23 03:18:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បួន​វ​គ្គ​មក​ហើយ​ ដែល​ទស្ស​និក​ជន​បាន​ទស្សនា​រឿង​កាម​ទេព​ស្នេហ៍​ ដែល​បាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ PNN។ វ​គ្គ​ទីបួន​ ដែល​កំ​ពុង​តែ​ចាក់ផ្សាយ​នៅពេល​នេះ​គឺ​រឿង​ «​កាម​ទេព​ស្នេហ៍ វ​គ្គប្រជែង​ស្នេហ៍​»​បាន​ខិតជិត​មកដល់​ភាគ​បញ្ចប់​ហើយ ដោយឡែក​រឿង​ «​កាម​ទេព​ស្នេហ៍ វ​គ្គ​រនាំង​ស្នេហ៍​» និង​ត្រូវ​ចូល​ខ្លួន​ជំនួស​។​

រឿង «​កាម​ទេព​ស្នេហ៍ វ​គ្គ​រនាំង​ស្នេហ៍​» ដែល​នឹងត្រូវ​ចាក់ផ្សាយ​នាពេល​ឆាប់ៗ​ខាងមុខ​នេះ​មិន​ចាញ់វ​គ្គ​មុនៗ​ឡើយ ដោយ​មាន​ឈុត​ឆាក​គួរឱ្យ​ចាប់អារម្មណ៍​ច្រើន បូករួម​ទាំង​ការសម្តែង​របស់​តួអង្គ​នី​មួយៗ​។

រឿង​មួយ​នេះ​សម្តែង​ដោយ Rittapinun សម្តែង​ជា​តួ Nan ចាប់​ដៃគូ​ជាមួយ Mettarikanon សម្តែង​ជា​តួ Art​។

រឿង «​កាម​ទេព​ស្នេហ៍ វ​គ្គ​រនាំង​ស្នេហ៍​» បង្ហាញ​ពី​ជីវិត​របស់ Nan ដែល​មិន​ធ្លាប់​មាន​សង្សារ ឬ​មិនដែល​ទុកចិត្ត​លើ​បុរស​ណា​ឡើយ ដោយសារតែ​យាយ និង​ម្តាយ​របស់​នាង​តែងតែ​ខ្លាច​ប្រុសៗ​ធ្វើបាប​ចិត្ត​កូន និង​ចៅ​ សូម្បីតែ​ការធ្វើ​ដំណើរ​ទៅ​ធ្វើការ​ក៏​ត្រូវបាន​ហាមឃាត់​មិន​ឱ្យចេញទៅ​ពី​ព្រលឹម​ពេក​ដែរ បើ​ទោះបីជា​ផ្ទះ​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​យ៉ាងណាក៏ដោយ​។ ការព្រួយបារម្ភ​របស់​ពួកគាត់​បានធ្វើអោយ​រាំងស្ទះ​ដល់​កា​រងារ និង​បិះ​ត្រូវបណ្តេញ​ចេញពី​ធ្វើការ​ទៀ​ត​ផង​។ មូលហេតុ​នេះហើយ ទើប​ថៅកែ​របស់​នាង​បាន​ឱ្យ​នាង​ទៅ​នៅ​ខុន​ដូ​ របស់ខ្លួន​ជាមួយ​មិត្ត​ភ័​ក្តិ​ពីរ​នាក់​ផ្សេង​ទៀ​ត ដែល​នៅ​ជិត​ក្រុមហ៊ុន​។​

ខណៈ​ Nan ​រើ​ទៅ​នៅ​ខុន​ដូ នាង​បាន​ជួប​ជាមួយ​បុរស​ម្នាក់​ ដែល​នៅ​បន្ទ​ប់ជិត​គ្នា​គឺ​Art អ្នក​ទាំងពីរ​មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ ដោយសារតែ​Nan​ធ្លាប់​ឃើញ​ស្រីក្មេង​ជាច្រើន​តែងតែ​ចេញចូល​បន្ទ​ប់​Art​ជា​ញឹកញាប់ ធ្វើឱ្យនាង​គិតថា​Art​ គឺជា​ព្រាននារី និង​តែងតែ​ប្រើ​លុយ​ដើម្បី​ទាក់ទាញ​ស្រីក្មេង​ទាំង​នោះ​។ ប៉ុន្តែ​ថ្ងៃ​មួយ​ក្រុមហ៊ុន​របស់​Nan បាន​សម្រេចចិត្ត​ទទួល​យ​កកា​ងារ​ពី​ប្អូនស្រី​របស់​Art ដើម្បី​ស្វែង​រក​សង្សារ​ឱ្យ​បង​ប្រុស​ខ្លួន ហើយ​អ្នក​ដែល​ត្រូវធ្វើ​ជា​សង្សារ​របស់​Art​នោះគឺ​Nan​។ តើ​អ្នក​ទាំងពីរ​អាច​នឹង​ប្រឈមមុខ​ជាមួយគ្នា​ដោយ​របៀប​ណា​? តើ​ Art​ ពិតជា​ព្រាននារី​មែន​ទេ​?

សូម​កុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​រឿង «​កាម​ទេព​ស្នេហ៍ វ​គ្គ​រនាំង​ស្នេហ៍​» នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ភី​អិន​អិន ចាប់ពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩:០០​យ​ប់ រៀងរាល់ថ្ងៃ​ចន្ទ​-​ពុធ​៕​

ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ ថា ម៉ាលីដា