មិន​ធម្មតា​ឡើយ! សិល្បករ​ជំនាញ​​ស្មូត ភឿន ស្រីពៅ មាន​ប្រវត្តិ​ជោគជ័យ​ធំ​តាំង​អាយុ ១៧​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន

  • 2018-08-23 03:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្មី​ៗ​នេះ កញ្ញា ភឿន ស្រីពៅ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​ក្នុង​សង្គម​សិល្បៈ​សម័យ ប៉ុន្តែ​ពេញ​និយម​ខ្លាំង​ក្នុង​សិល្បៈ​ជំនាញ​ស្មូត​នោះ បាន​បញ្ចេញ​ប្រវត្តិ​ខ្លី ដែល​បង្ហាញ​ថា នាង​មាន​ជីវិត​ពេញ​ដោយ​ផ្លែ​ផ្កា​តាំង​ពី​អាយុ ១៧​ឆ្នាំ​ឯណោះ។

ផ្លែ​ផ្កា​ទាំង​នោះ មិន​មែន​ដោយ​សារ​ឥទ្ធិពល​ណា​មួយ​ពី​គ្រួសារ​ឡើ ត្បិត​នាង​ត្រឹម​ជា​កូន​អ្នក​ស្រែ​ចំការ​ប៉ុណ្ណោះ។ "ប្រវត្តិ​រូប​សង្ខេប​នៃ​នាង​ខ្ញុំ មិន​មែន​អួត​ទេ តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កូន​អ្នក​ស្រែ​ចំការ​គ្នា​យើង​ អោយ​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ"។ ស្រី​ពៅ​ថ្លែង។

ខាង​ក្រោម គឺ​ជា​ប្រវត្តិ​ខ្លី​របស់​កញ្ញា ភឿន ស្រីពៅ ដែល​បង្ហាញ​ពី​សមិទ្ធផល​សំខាន់​ៗ ១០ ចំណុច ដែល​នាង​សម្រេច​បាន​តាំង​ពី​អាយុ ១៧​ឆ្នាំ​មក​ដល់​បច្ចុប្បន្ន​៖

១. កើត​ក្នុង​ត្រកូល​កសិករ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ២.បាន​រៀន​នៅ​សាលា​បឋម​សិក្សា​ជ្រៃ​ហូរ​ព្នៅ អនុវិទ្យាល័យ​សុវណ្ណ​គិរី វិទ្យាល័យ​នរោត្តមរាណឫទ្ធិ(ហៅជង្រុក) ប្តូរ​មក​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ក្នុង​ឆ្នាំ២០០៧ និង​បន្ត​ថ្នាក់​ឧត្តម​សិក្សា​នៅ​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា។

៣. ជាប់​អាហារូបករណ៍​ពិសេស​សិស្ស​ឆ្នើម Full Special scholarship from Cambodian Living Arts Support by American people នៅ​អាយុ​១៧ឆ្នាំ ៤. ជិះ​យន្តហោះ​លើក​ដំបូង​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​អាយុ​១៨ឆ្នាំ  ៥.មាន​រថយន្ត​ផ្ទាល់​ខ្លួន​នៅ​អាយុ ១៩ឆ្នាំ ៦. ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​នៅអាយុ ២៣ឆ្នាំ ៧.មាន​អចលនទ្រព្យ ដី​ស្រែ ចំការ គេហដ្ឋាន​ផ្ទាល់​ខ្លួន និង​ទី​លំនៅ​ពិត​ប្រាកដ​នៅ​រាជធានី​ភ្នំ​ពេញ​មុន​ពេល​រៀបការ។

៨.ដំណើរ​ទៅ​កាន់​បរទេស​ចំនួន ១៩​លើក ក្នុង​នោះ​មានUSA ៩​លើក Australia ២​លើក​ និង​ប្រទេស​ដទៃ​ផ្សេង​ទៀត។ ៩. គម្រោង​រៀប​អាពាហ៍ពិពាហ៍​មុន​អាយុ​៣០ គឺ​ចុង​ឆ្នាំ​២០១៨​នេះ "សរុប​មក​ខ្ញុំ​ជា​មនុស្ស​ជឿជាក់​លើ​ចំណេះ​ជំនាញ សមត្ថភាព និង​ឱកាស។ ខ្ញុំ​មាន​ក្តី​ស្រមៃ​ពិត​ប្រាកដ មាន​គោល​ដៅ​ច្បាស់​លាស់​ មាន​ការ​ប្រត្តិបត្តិ​ត្រឹម​ត្រូវ​ ជាមួយ​ការងារ​សុចរឹត​ ដោយ​កិត្តិយស។ រស់​នៅ​ស្អាត​ ហូប​មាន​អនាម័យ ស្រលាញ់​សុខ​សុភមង្គល​ សុខ​សន្តិភាព​ និង​មាន​ក្តី​សង្ឃឹម​ជានិច្ច"។ ភឿន ស្រីពៅ បន្ថែម៕

រូបភាព៖ ហ្វេសប៊ុក ភឿន ស្រីពៅ

អត្ថបទ៖ ទារិកា