នារី​ខ្មែរ-អាមេរិក​ Jessa ប៉ះ​​ជើង​ខ្លាំង​ថៃ​ កីឡា​ជឺជិត​ស៊ូ​ម៉ោង​១០ព្រឹកនេះ​

  • 2018-08-24 01:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ខ្មែរ-អាមេរិក Jessa Khan ត្រូវ​ប្រកួត​នឹង​ជើង​ខ្លាំង​កីឡា​ការិនី​ថៃ​ Boonsorn Wuwannan ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូក្រាម​កីឡា​ជឺជិតស៊ូ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី។

កីឡាការិនី Jessa Khan ពេល​ហ្វឹកហាត់

កីឡា​ការិនី​កម្ពុជា​ Jessa Khan អាយុ​​ទើប​១៦​ឆ្នាំ​​ កម្ពស់​​១.៥២​ម៉ែត្រ​​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​ និង​ឈ្នះ​មេដាយ​មាស​កម្រិត​អន្តរជាតិ​ជា​ច្រើន​ ប៉ុន្តែ​ក្នុង​កំណត់​ត្រា​របស់​កីឡា​ទ្វីប​អាស៊ី​មិន​មាន​បង្ហាញ​ឡើយ។

កីឡា​ការិនី​ថៃ​ Suwanan អាយុ​២២​ឆ្នាំ​ កម្ពស់​១.៥៣​ម៉ែត្រ​ជា​ជើង​ខ្លាំង​ និង​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ។ កីឡា​ការិនី​ថៃ​រូប​នេះ​​ធ្លាប់​ទទួល​បាន​ចំណាត់​​លេខ​៣​​ចំនួន​២​ដង​ក្នុង​ការ​ប្រកួត​ជឺជិត​ស៊ូ​ពិភព​លោក​ឆ្នាំ​២០១៧​ និង​ចំណាត់​ថ្នាក់​លេខ​៥​​កាល​ពី​ឆ្នាំ​២០១៥។ ចំណែក​ការ​ប្រកួត​ជើង​ឯក​ជឺជិតស៊ូ​​អាស៊ី​ នាង​​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ចំនួន​៣​ដង​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨ ព្រម​ទាំង​​លេខ​៣​ចំនួន​២​ដង​ក្នុង​ឆ្នាំ​២០១៧​ និង​១៨។

សមាសភាព​គូ​ប្រកួត​ទាំង​ពីរ

Jessa Khan និង Suwanan ត្រូវ​ប្រកួត​ក្នុង​វិញ្ញាសា​ទម្ងន់​ -៤៩​គីឡូក្រាម​​វគ្គ​៣២នាក់​​៕​

ទស្សនា​វីដេអូ Jess Khan បង្ហាញ​អារម្មណ៍​តំណាង​ឲ្យ​កម្ពុជា

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម