ធ្វើ​តេស្ដ​ថ្មីៗ រក​ឃើញ​កីឡាករ​មាន​ល្បឿន​លឿន​ជាង​គេ​នៅ Arsenal

  • 2018-08-24 03:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang បាន​ទម្លាយ​បញ្ជី​កីឡាករ​ Arsenal ដែល​មាន​ល្បឿន​លឿន​ជាង​គេ ក្រោយ​ធ្វើ​តេស្ដ​ថ្មី​ៗ​នេះ ក្នុង​នោះ​​ឃើញ​ឈ្មោះ​របស់​គេ​ឈរ​លើ​កំពូល​តារាង។

ជា​ការ​ពិត​ទូទៅ​ព័ត៌មាន​បែប​នេះ​ត្រូវ​ស្ថិត​ក្នុង​ភាព​លាក់បាំង​និង​ការ​ពារ​ដោយ​ក្លឹប ប៉ុន្តែ​បញ្ជី​កីឡាករ​ល្បឿន​លឿន​ខាង​លើ​ត្រូវ​ទម្លាយ​ដោយ Aubameyang លើ​បណ្ដាញ​សង្គម​ Instagram របស់​គេ។ បញ្ជី​នោះ​បង្ហាញ​ពី​​កីឡាករ​ជម្រើស​ដំបូង​១៧​នាក់​របស់​ Arsenal ដែល​មាន​លឿន​លឿន​និង​យឺត​ជាង​គេ។

មើល​តាម​រូបភាព Aubameyang ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​មាន​១០,០១​ពិន្ទុ ខណៈ Bellerin ដែល​គេ​ទទួល​ស្គាល់​ជា​ខ្សែ​ការពារ​លេង​ល្បឿន​ស្ថិត​នៅ​លេខ​២ ​មាន​៩,៦៣​ពិន្ទុ។ សម្រាប់​កីឡាករ​ចំណូល​ថ្មី​ទើប​ទិញ​ក្នុង​តម្លៃ​២២​លាន​ផោន Lucas Torreira នៅ​បាត​តារាង​មាន​តែ​៨,៧៣​ពិន្ទុ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ