ម្យ៉ាងដែរ! អ្នកបើកតាក់ស៊ីងងុយដេកពេក សុំឲ្យអ្នកដំណើរបើកម្តង តែចុងក្រោយហួសចិត្ត

  • 2018-08-24 07:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ​ម្នាក់ មាន​ឈ្មោះ​ថា Santiphap Khunchanmee បាន​បង្ហោះ​សារ និង​រូបថត​ជា​ច្រើន​សន្លឹក នៅ​លើ​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​និយាយ​ថា ខណៈ​ពេល​កំពុង​ជិះ​រថយន្ត​តាក់ស៊ី​នៅ​តាម​ផ្លូវ ខ្លួន​ត្រូវ​ប្ដូរ​មក​កាន់​ដៃ​ចង្កូត​បើក​ម្ដង បន្ទាប់​ពី​អ្នក​បើក​រថយន្ត​តាក់ស៊ី​ងងុយ​ដេក​ខ្លាំង​ពេក។

លោក Santiphap Khunchanmee និង អ្នករត់តាក់ស៊ីដែលកំពុងដេកលង់លក់

រឿងហេតុ​ដ៏​គួរ​ឲ្យ​អស់សំណើច​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ពុធ ទី២២ ខែ​សីហា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ពេល​ដែល​អ្នក​បើក​តាក់ស៊ី​ខាង​លើ​និយាយ​ថា ខ្លួន​មិន​អាច​បន្ត​ដំណើរ​បាន​ទៀត​ទេ ព្រោះ​តែ​ងងុយ​ដេក​ខ្លាំង​ពេក ហើយ​ក៏​ឈប់​រថយន្ត​ដើម្បី​ឲ្យ លោក Santiphap បើក​វិញ​ម្ដង។

អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ លោក Santiphap ត្រូវ​បង់​ថ្លៃ​សេវា​ពេញ​ថ្លៃ ចំនួន​៣០០បាត (៩ដុល្លារ) បើ​ទោះ​បី​ជា​លោក​ជា​អ្នក​បើក​ក៏​ដោយ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម