ជីដូនមួយ​​ម្ចាស់​ក្លឹប Man City ចង់​ទិញ​ក្លឹប​ Liverpool នូវ​តម្លៃ​កំណត់ត្រា​ តែ​ត្រូវ​បដិសេធ

  • 2018-08-24 07:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីដូនមួយ​របស់​លោក Sheikh Mansou ដែល​ជា​ម្ចាស់​ក្លឹប Manchester City ​បាន​ស្នើ​​ទឹក​ប្រាក់​២​ប៊ីលាន​ផោន ក្នុង​ការ​ទិញ​ក្លឹប Liverpool តែ​ត្រូវ​បរាជ័យ។

លោក Sheikh Khaled Bin Zayed Al Nehayan សញ្ជាត់​អារ៉ាប់រួម​​ជាប់​សាច់​ឈាម​ជាមួយ Mansou ជា​សហគ្រិន​ជោគជ័យ​បំផុត​មួយ​នៅ​មជ្ឈិមបូព៌ា។ ២​លាន​ផោន​ជា​​​​ទំហំ​ទឹក​ប្រាក់​កំណត់ត្រា​ពិភពលោក ក្នុង​ការ​បោះ​ទុន​ទិញ​​ក្លឹប​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ក្រុម​ការងារ​របស់ Sheikh ធ្លាប់​ទៅ​ជួប​​ប្រធាន​របស់ Liverpool លោក Tom Werner ក្នុង​ទីក្រុង​ញីវយ៉ក។

Sheikh Khaled Bin Zayed Al Nehayan ជីដូនមួយ​ម្ចាស់​ក្លឹប Man City

ទាក់ទិន​នឹង​ការ​ចង់​បាន​នេះ ​ខាង​ Liverpool បញ្ជាក់​ថា ពួក​គេ​មិន​ព្រម​លក់​ទេ ហើយ​ម្ចាស់​ក្លឹប​លោក John Henry ក៏​មិន​ដែល​ជួប​លោក Sheikh ដែរ។ John Henry ដែល​ជា​សេដ្ឋី​អាមេរិក​បាន​ទិញ​ក្លឹប​ហង្សក្រហម​កាល​ពី​ឆ្នាំ​២០១០ ក្នុង​តម្លៃ​២៨០​លាន​ផោន។ Liverpool កំពុង​ងាក​ចេញ​ពី​ការ​រិះថាំ​ ដោយ​ហ៊ាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ល្អ​ ជា​ពិសេស​រដូវ​ក្ដៅ​នេះ​​ពួក​គេ​ចំណាយ​​ដល់​១៧០​លាន​ផោន​​ក្នុង​ការ​នាំ​កីឡាករ​ថ្មី ដើម្បី​ប្រជែង​ពាន​ធំៗ៕ ​​​

John Henry ម្ចាស់​ក្លឹប Liverpool
(ឆ្វេង៌) Mansou ម្ចាស់​ក្លឹប Man City

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ