មក​ដឹង​ទាំង​អស់​គ្នា ខាត់ សុឃីម បញ្ចេញ​តម្លៃ​​ពលកម្ម​ក្រុម​ភ្លេង​ប្រពៃណី​របស់​​ខ្លួន ទៅ​តាម​ប្រភេទ​ការងារ

  • 2018-08-24 12:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រជាប្រិយ ខាត់ សុឃឹម ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​វង្ស​ភ្លេង​ប្រពៃណី​មួយ​ក្រុម​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ ជុំ​វិញ​តម្លៃ​ពលកម្ម​នៃ​ក្រុម​របស់​ខ្លួន​ដែល​មាន​តម្លៃ​ពី​ក្រោម​១ពាន់​ដុល្លារ រហូត​ដល់​ជាង ២ពាន់​ដុល្លារ​អាមេរិក​ឯណោះ​ទៅ​តាម​ប្រភេទ​ការងារ។

ផ្ដើម​ដោយ​ការ​ត្អូញត្អែ​ពី​ទីផ្សារ​ការងារ​នា​រដូវ​ភ្លៀង គណកម្មការ Cabodia Got Talent បាន​ឆ្លើយ​តប​ទៅ​ការ​ចោទ​សួរ​របស់​អ្នក​គាំទ្រ​របស់​នាង​ថា តម្លៃ​ពលកម្ម​របស់​ពួក​នា គឺ​មាន​តម្លៃ ៨០០​ដុល្លារ​អាមេរិក។ តម្លៃ​នេះ គឺ​សម្រាប់​ការងារ​ដែល​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។ ដោយ​ឡែក​តាម​បណ្ដា​ខេត្ត គឺ​តម្លៃ​ផ្សេង​ទៀត។

“ចាស៎...សម្រាប់​តាម​ខេត្ត គឺ​តម្លៃ​ចាប់​ពី​២០០០​ដុល្លារ​ឡើង​ទៅ"។ តម្លៃ​នេះ​ខ្ពស់​ជាង​តម្លៃ​ការងារ​នៅ​រាជធានី ក្នុង​នោះ ខាត់ សុឃីម បញ្ជាក់​ថា ក្រុម​របស់​នាង​មាន​គ្នា​ច្រើន​ដល់​ទៅ ១០នាក់​ឯណោះ។ ក្រុម​នេះ មាន​ទទួល​លេង​ក្នុង​កម្មវិធី​បុណ្យ និង​ពិធិ​រៀប​អាពាហិពិពាហ៍​ជា​ដើម៕

អត្ថបទ៖ ទារិកា