កាន់​តែ​កៀក​ថ្ងៃចេញ iPhone 9 និង iPhone X Plus គេឃើញរាង​រៅ​ដូច​ព័ត៌មាន​បែក​ធ្លាយ(វីដេអូ)

  • 2018-08-25 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ខាង​មុខ​នេះ។ យ៉ាងណាមិញ មាន​អ្នក​បាន​ចាប់​កាន់​វា​នៅ​នឹង​ដៃ​រួច​បាត់​ហើយ ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា iPhone 9និង iPhone X Plus ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​បី​គ្រាប់។

រូបតំណាង

នៅ​ក្នុង​វីដេអូទី ១ ដែល​មាន​រយៈ​ត្រឹម ១០ វីនាទី​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា iPhone ថ្មី​មាន​អេក្រង់​ធំ​ជាង iPhone X មាន​សា្នម​ឆក​ខាង​លើ​ដដែល ប៉ុន្តែ​កាមេរ៉ា​ខាង​មុខ​ឡើង​ដល់ ៤ គ្រាប់ ឯ​កាមេរ៉ា​ក្រោយ​ឡើង​ដល់ ៣ គ្រាប់ រួម​ទាំង​អាច​ចុច​ប៉ះ​កម្មវិធី​ឆៅៗ​ទៀត​ផង។

វីដេអូ​ទី ២ គណនី EverythingApplePro បាន​យក iPhone ថ្មី​ចំនួន ២ មក​ប្រៀប​ធៀបជាមួយ iPhone X និយាយ​ពី​ទំហំ​អេក្រង់ និង​ទីតាំង​កាមេរ៉ា​ដែល​មាន​សណ្ឋាន​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ។

យ៉ាង​ណា​ក្តី បើ​សរុប​ព័ត៌មាន​បែក​ធ្លាយ​កន្លង​មក Apple គ្រោង​នឹង​បញ្ចេញ iPhone ៣ ម៉ូឌែល​មាន​អេក្រង់​លើស​ពី ៦,៥ អ៊ីញ ឯ​កាមេរ៉ា​ខាង​មុខ​អាច​លោត​ដល់ ៤ គ្រាប់​ឯ​កាមេរ៉ា​ក្រោយ​ឡើង​ដល់ ៣ គ្រាប់ អាច​នឹង​ប្រើ​បន្ទះឈីប A12 អាច​នឹង​មាន​ស៊ីម ២ ​ល្បឿន​អ៊ីនធើណិត​លឿន​ជាង​មុន(អាច​នឹង​មក​ជាមួយ​អង់តែន​គាំទ្រ​ស្តង់ដារ 4x4 MIMI អនុញ្ញាត​ឲ្យ​បង្កើន​ល្បឿន​ផ្ទេរ​ដល់​ជីហ្គាប៊ីត LTE ធៀប​នឹង​ឆ្នាំ​ចាស់​ទប់​បាន​ត្រឹម 2x2 MIMO)។ Apple អាច​នឹង​ថែម​ដុំ​សាក​ថ្មី​កម្លាំង ១៨ វ៉ាត់ លើ​ដុំ​សាក​ចាស់​កម្លាំង​តូច​ត្រឹម ៥ វ៉ាត់ និង​អាច​បន្ថែម RAM ឡើង​ដល់ 4GB។

ដូច​នេះ ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មានបែក​ធ្លាយ​​ទាំង​នេះ ប្រិយមិត្ត​រង់​ចាំ​មើល​នៅ​ថ្ងៃ ១២ ខាង​មុខ​នេះ៕

ប្រភព៖ YouTube | Bgr   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម