Pep បាន​រិះគន់​ Sane តិច​តួច​កាល​បើក​រដូវ​កាល​ ពេល​នេះ​គ្មាន​បញ្ហា​ទេ​

  • 2018-08-25 04:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ Manchester City លោក Pep Guardiola អះអាង​ថា ខ្លួន​មិន​ដែល​មាន​បញ្ហា​អ្វី​ជា​មួយ​កីឡាករ​ឆ្នើម​សញ្ជាតិ​អាល្លឺម៉ង់ Leroy Sane នោះ​ទេ បើ​ទោះ​ឃើញ​កីឡាករ​រូប​នេះ​ស្ថិត​នៅ​ជា​កីឡាករ​បម្រុង​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ពីរ​​ប្រកួត​កន្លង​មក​ក្ដី។

លោក Pep Guardiola

Sane ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ English Premier League រដូវ​កាល​ ២០១៧-២០១៨ ដោយ​រក​បាន ១០ គ្រាប់​ និង​បញ្ជូន​បាល់​​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន ១៥ លើក​ ហើយ​ជួយ Man City ឈ្នះ EPL រដូវ​កាល​មុន។ ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​បាន​ជាប់​ឈ្មោះ​ទៅ​លេង​នៅ World Cup 2018 នៅ​រុស្ស៊ី​ឡើយ ​ព្រោះ​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​លោក Joachim Low ​​អ្នក​ចាត់​ការ​ជម្រើស​ជាតិ​អាល្លឺម៉ង់។

​​ភាព​ជោគជ័យ​របស់​កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​ នៅ​រដូវ​កាល​មុន​​​ ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​បន្ត​ទៀត បើ​សិន​ប្រៀបធៀប​សមត្ថភាព​របស់​គេ​ជា​មួយ​កីឡាករ​ផ្សេង​ៗ​ក្នុង​ក្រុម។ ប៉ុន្តែ​ Guardiola ​បាន​រិះគន់​​ចំពោះ​ចំណុច​ខ្វះខាត​ អំពី​ការ​ប្រឹងប្រែង​​​ការពារ​បាល់​​​​របស់ Sane​​​ កាល​លេង​​ពាន​បើក​រដូវ​កាល Community Shield ជា​មួយ​ Chelsea ​។ ​ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​​បាន​​និយាយ​ថា ខ្លួន​មិន​​មាន​បញ្ហា​អ្វី​ទេ ជា​មួយ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ ហើយ​ពេល​នេះ​ Sane កំពុង​មាន​អារម្មណ៍​ថា​ ទម្រង់​លេង​របស់​គេ​កំពុង​វិល​មក​រក​ភាព​ល្អ​ដូច​មុន​វិញ​ហើយ៕

កីឡាករ Sane​ ​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​