ចេញហើយ! វីដេអូបើកប្រអប់ស្មាតហ្វូនស្ដេចកាមេរ៉ាជំនាន់ថ្មី

  • 2018-08-26 02:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនការប្រកាសចេញជាងមួយខែ វីដេអូបើកប្រអប់​នៃ Google Pixel 3 XL បាន​លេច​ធ្លាយ​ ធ្វើ​ឲ្យ​អ្នកគាំទ្រអស់សង្ស័យពីរូបរាង​របស់​ស្មាតហ្វូន​ស្ដេចកាមេរ៉ា​នេះ។

ក្នុង​វីដេអូ​បាន​បង្ហាញ​ពី​រូបរាង​របស់​ Pixel 3 XL មាន​អេក្រង់​ទំហំ​ ៦,៧ អ៊ីញ ដែល​មើល​ទៅ​ពិត​ជា​មាន​រូបរាង​ធំ​មែនទែន។ ផ្នែកខាងក្រោយនៅតែបន្តប្រើ​រចនាបថ​ពីរពណ៌ និង​មាន​បំពាក់​កាមេរ៉ា​ត្រឹម​តែ​មួយ​គ្រាប់​ បូក​រួម​នឹង​ទ្រនាប់ស្កេន​ម្រាម​ដៃ។

ក្នុង​ប្រអប់​របស់​ Pixel 3 XL ក៏​ឃើញ​មាន​​ភ្ជាប់​មក​ជា​មួយ​នូវ​កាស​ស្ដាប់​ដោត​ចូល​រន្ធ​ USB-C, ឌុយ​ត​ USB-C ទៅ​រន្ធ​ 3.5 mm និង​ ឆ្នាំង​សាក​ USB-C ផង​ដែរ។ គេ​រំពឹង​ថា​ Pixel 3 XL នឹង​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៤ GB និង​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pie៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង