លីគ​កំពូល​កម្ពុជា! ​បឹង​កេត ត្រូវ​ការ​ជ័យជម្នះ​លើ​ស្វាយ​រៀង​ដាច់​ខាត

  • 2018-08-26 05:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​ម៉ោង​៦​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី ១៩។

ការ​ប្រកួត​នេះ​ដែរ ​បឹង​កេត​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​បំផុត ​ព្រោះ​ថា​បើ​ពួកគេ​ភ្លាត់​ចាញ់​ទៀត ​នោះ​ការ​ប្រជែង​យក​ពាន​រង្វាន់​ជាមួយ​ក្រុម​កំពូល​តារាង​ណាហ្គាវើល ​នឹង​កាន់​តែ​ពិបាក​ទៅ​ហើយ ​ព្រោះ​ការ​ប្រកួត​នៅ​សល់​ត្រឹម​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់​ក្រុម​ស្វាយ​រៀង​វិញ ​ក៏​នឹង​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ដែរ ​ព្រោះ​ពួកគេ​បាន​បើក​ឱកាស​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ដោយ​មិន​បាច់​ទិញ​សំបុត្រ​សម្រាប់​ប្រកួត​យប់​នេះ។

សម្រាប់​២​គូ​ទៀត​ដែល​ត្រូវ​ប្រកួត​ល្ងាច​នេះ ដែរ​នោះ គឺ​ក្រុម​អគ្គិសនី​កម្ពុជា ​ប៉ះ​ជាមួយ​ក្រុម​វេស្ទើន​ភ្នំពេញ ​ម៉ោង​៣​ល្ងាច​នៅ​កីឡដ្ឋាន​អគ្គិសនី ​និង​ក្រុម​អង្គរថាយហ្គឺរ​ត្រូវ​បើក​កីឡដ្ឋាន​ខេត្ត​សៀមរាប តតាំង​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម