សាកយកទូរសព្ទប្រើឈីប Snapdragon 845 តម្លៃ ៣០០ ដុល្លារ លេងហ្គេម PUBG មិនអន់ទេ

  • 2018-08-26 05:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO F1 ជា​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​​ដល់​កំពូល​ ប៉ុន្តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។ ចង់​ដឹង​ថា​ស្មាតហ្វូន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 តម្លៃ​ត្រឹម​ ៣០០ ដុល្លារ នេះ​ មាន​សមត្ថភាព​ខ្លាំង​បែប​ណា គេ​បាន​យក​វា​សាក​ជា​មួយ​នឹង​ហ្គេម​ PUBG ដែល​ជា​ហ្គេម​វាយ​ប្រហារ​ដ៏​ពេញនិយម​មួយ។

ដំបូងគេ​បាន​កំណត់​ក្រាហ្វិិក​ទៅ​កាន់​ Smooth នឹង​ជ្រើស​រើស​កម្រិត​ Extreme និង​បាន​សាក​ល្បង​លេង​ប៉ុន្មាន​នាទី។ តាម​រយៈ​ការ​សាក​ល្បង​មួយ​រយៈ​ខ្លី​ ឃើញ​ថា​ស្មាតហ្វូន​នេះ​អាច​​ផ្ដល់​នូវ​ដំណើរ​ការ​បាន​យ៉ាង​រលូន​ មិន​មាន​ភាព​រអាក់រអួល និង​មិន​ឡើង​កម្ដៅ​ក្ដៅ​ខ្លាំង​ខុស​ពី​ធម្មតា​ឡើយ។

គួរ​ដឹង​ថា​ POCO F1 ជា​ស្មាតហ្វូន​មួយ​ម៉ូដែល​របស់​ម៉ាក​ទូរសព្ទ POCO ហើយ​ POCO នេះ​គឺ​ជាម៉ាក​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Xiaomi សម្រាប់​ពង្រីក​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌា៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម