ហេតុតែចូលចិត្ត និង​ចង់​ឃើញ​ការសម្ដែងរបស់ BLACKPINK ពេក Key សុខចិត្តធ្វើ​រឿង​មួយ​

  • 2018-08-26 07:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ក្រុម​ SHINee ដែល​ចូល​ចិត្ត​លេង​ស្ទីល​ជាង​គេ Key បាន​ទម្លាយ​រឿង​ពិត​ចេញ​ពី​ក្នុង​ចិត្ត​ទាក់ទង​នឹង​ចំណាប់អារម្មណ៍​លើ​ក្រុម BLACKPINK។

មាន​វត្តមាន​ក្នុង​កម្មវិធី​ "Surprising Saturday” កាល​ពី​ថ្ងៃ​ទី​ ២៥ ខែ​សីហា Key និង​តារា​ចម្រៀង​ Jisoo និង​ Rose បាន​ជជែក​គ្នា​លេង​ជា​ច្រើន​ទាក់ទង​នឹង​ការ​បច្ចុប្បន្ន​ ព្រម​ទាំង​រឿង​រ៉ាវ​ផ្សេង​ទៀត។

តារា​ចម្រៀង​ក្រុម​ SHINee រូបនេះ​បាន​និយាយ​ថា​ ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុម​ចម្រៀង​ក្នុង​ផលិតកម្ម​ YG។ លោក​បាន​បន្ត​ថា​ ជារឿយៗ​លោក​តែង​ទៅ​កម្មវិធី​ប្រគំតន្ត្រី​​លឿនៗ ក៏​ដោយសារ​ចង់​ឃើញ​ការ​សម​សម្ដែង​លើ​ឆាក​របស់​ពួកគេ (BLACKPINK)។

Key ថា៖ «ខ្ញុំ​បន់​ចង់​ឲ្យតែ​ពួកគេ​ក្លាយ​ជា​ភ្ញៀវកិត្តិយស​ប្រចាំ​កម្មវិធី​រាល់​សប្ដាហ៍»។ និយាយ​ចេញ​បែប​នេះ​ អ្នក​គាំទ្រ​ជា​ច្រើន​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា​ Key គឺ​ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​ដែរ​របស់​ BLACKPINK៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី