ឡូយមែន! តុ​នេះ​មាន​បង្កប់កន្លែងសាកថ្ម​​ទូរសព្ទ​ឥត​ប្រើ​ខ្សែ

  • 2018-08-27 02:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​កែ​ច្នៃ​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​​ដ៏​ល្បី​មួយ​រូប​លើ​បណ្ដាញ​ YouTube បាន​បង្ហាញ​ពី​តុ​ពិសេស​មួយ​ មាន​បង្កប់​នូវ​កន្លែង​សាក​ថ្ម​ឥត​ប្រើ​ខ្សែ សម្រាប់​ប្រើ​ជា​មួយ​ស្មាតហ្វូន​ស៊េរី​ទំនើបៗ។

តុ​ពិសេស​ខាង​លើ​នេះ​ បាន​ឆ្លង​កាត់​ការ​កែ​ច្នៃ​ជា​ច្រើន​ដំណាក់​កាល់​ ដោយ​​ដំបូង​គេ​ដំឡើង​តុ​មួយ​ បន្ទាប់​មក​វាស់​ខ្នាត​នៃ​ឆ្នាំង​សាក​ឥត​ខ្សែ​លើ​ផ្ទៃ​តុ និង​ចាប់​ផ្ដើម​ខួង​ឈើ។ ពេល​រួច​រាល់​ហើយ គេ​ចាប់​ផ្ដើម​បិទ​ឆ្នាំង​សាក​ឥត​ខ្សែ​ជាប់​នឹង​ផ្នែក​ខាង​ក្រោម​នៃ​​តុ​ឈើ​ ដោយ​ប្រើ​ប្រាស់​កាវ​​ នោះ​ជា​ការ​ស្រេច។

ពេល​សាក​ល្បង​ សាក​ថ្ម​ទូរសព្ទ គេ​ឃើញ​ថា​​ឆ្នាំង​សាក​ឥត​ខ្សែ នៅ​តែ​អាច​បញ្ចូល​ថ្ម​ទូរសព្ទ​បាន​ ទោះ​បី​ត្រូវ​ខណ្ឌ​ចែក​ដោយ​បន្ទះ​ឈើ​​យ៉ាង​ណា​ក្ដី៕​

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង