អបអរ! "Ring Ding Dong” របស់ SHINee មានអ្នក​ចូល​មើល​ជាង ១០០ លាន​ដងហើយ

  • 2018-08-27 02:41:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ វីដេអូ​បទ​ចម្រៀង​ចាស់​វស្សា "Ring Ding Dong” របស់​ក្រុម SHINee បាន​បំបែក​កំណត់​ត្រា​ជូន​ក្រុម​របស់​ខ្លួន ដោយ​ទទួល​បាន​ការ​ចូល​មើល​ដល់ ១០០​លាន​នាក់​ហើយ លើ​បណ្ដាញ​សង្គម YouTube។

ជាមួយ​នឹង​ការ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ កាល​ពី​ខែ​តុលា ឆ្នាំ ២០០៩ វីដេអូ​បទ​ចម្រៀង "Ring Ding Dong” របស់​ក្រុម​​ចម្រៀង​មួយ​នេះ ទើប​តែ​ទទួល​បាន​ការ​ចូល​មើល​ចំនួន ១០០ លាន​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​សីហា​នេះ។ ខណៈ ក្រុម​ចម្រៀង​នេះ ទើប​តែ​ប្រារព្ធ​ខួប ១០ ឆ្នាំ​កាល​ពី​ថ្មី​ៗ​នេះ​ដែរ ក្រុម SHINee បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ជំនាន់​ក្រោយ រួម​ទាំង​អ្នក​គាំទ្រ​របស់​ពួក​គេ​ផង​នោះ នៅ​តែ​ចង​ចាំ និង​បន្ត​ស្ដាប់​បទ​ចម្រៀង​របស់​ពួក​គេ​ជានិច្ច បើ​ទោះ​បី​ជា​មិន​មាន​​សមាជិក​ពេញ​លេញ​ដូច​មុន​ក៏​ដោយ។

ជាមួយ​នឹង​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាច្រើន វីដេអូ​បទ​ចម្រៀង​ផ្សេងៗ​ទៀត​របស់ ក្រុម​ SHINee អាច​នឹង​កើន​ការ​ចូល​មើល​ដល់ ១០០ លាន​នាក់​ទៀត​នៅ​ពេល​ខាង​មុខ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម