រឿង "Maleficent 2” បញ្ចប់​ដំណើរ​ការ​ថត​ជា​ផ្លូវ​ការ

  • 2018-08-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ លោក Joachim Ronning អ្នក​ដឹក​នាំ​ភាពយន្ត "Maleficent 2” បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​ក្រុម​ការ​ងារ​ថត​រឿង​ ដោយ​បាន​សរសេរ​ថា​ភាពយន្ត​នេះ​​​បញ្ចប់​ការ​ថត​ទាំង​ស្រុង​ហើយ។

រូប​ថត​មួយ​សន្លឹក​នេះ​ថត​នៅ​ស្ទូឌីយោ​ Pinewood Studios ចក្រភព​អង់គ្លេស​ ដែល​ជា​កន្លែង​ក្រុមហ៊ុន​ Disney ថត​ភាពយន្ត​ហូលីវូដ​ធំៗ​ដូច​ជា "Star Wars: The Force Awakens”, “Star Wars: The Last Jedi” និង "Avengers: Infinity War” ជា​ដើម។

តារា​ហូលីវូដ​ជើង​ចាស់​ Angelina Jolie បាន​ត្រលប់​មក​វិញ​ដើម្បី​សម្ដែង​ជា​តួអង្គ Maleficent ខណៈ​ដែល Elle Fanning ក៏​ត្រលប់​មក​សម្ដែង​ជា​ម្ចាស់​ក្សត្រី Aurora ដូច​គ្នា។ តួអង្គ​ថ្មីៗ​មាន​ដូច​ជា Harris Dickinson សម្ដែង​ជា​តួ​ព្រះអង្គ​ម្ចាស់​ Phillip ជំនួស​តួ​កាល​ពី​វគ្គ​មុន​សម្ដែង​ដោយ Brenton Thwaites ព្រម​ទាំង​តារា​ល្បីៗ​ដូច​ជា Ed Skrein, Chiwetel Ejiofor និង Michelle Pfeiffer។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ ២០២០៕

ប្រភព៖ Comic Book   ប្រែ​សម្រួល៖ ធារ៉ូ