ក្មេងក៏សប្បាយ ឪពុកម្ដាយក៏ត្រជាក់ចិត្ត ពេលកូនរៀននៅសាលា មានកម្មវិធីពិសេសៗច្រើនយ៉ាងនេះ

  • 2018-08-27 08:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​នេះ​ហើយ ឪពុក​ម្ដាយ​គួរ​ដាក់​កូន​ឲ្យ​ចូល​រៀន​តាំង​ពី Pre-School ឬ​ចាប់​ពី​អាយុ ២-៣ ឆ្នាំ ដើម្បី​ឲ្យ​កម្រិត​ភាព​ឆ្លាត​រវៀសរវៃ​មាន​ការ​រីកចម្រើន និង​អត្រា​ភាព​ជោគជ័យ​ខ្ពស់​នា​ពេល​ធំ​ឡើង។ រឿង​រើស​សាលា​ឲ្យ​កូន​រៀន​នេះ មិន​មែន​​គិត​រឿង​តម្លៃ និង​ស្ដង់ដារ​ប៉ុណ្ណោះ ​អាណាព្យាបាល​គួរ​​ពិចារណា​​រក​សាលា​ណា​មាន​កម្មវិធី​សិក្សា​សំបូរ​បែប ស្រប​តាម​សម័យ​កាល វ័យ​របស់​ក្មេង ពិសេស​ត្រូវ​ឲ្យ​ពួក​គេ​រីករាយ​ចង់​ទៅ​រៀន​រាល់​ថ្ងៃ។

My Little Pumpkin ​គឺ​ជា​សាលា​មត្តេយ្យ​ បង្រៀន​តាម​ស្ដង់ដារ​ប្រទេស​សិង្ហបុរី ដែល​តម្រូវ​ឲ្យ​​សិស្ស​​រៀន​ក្នុង​មួយ​ថ្នាក់​​ត្រឹម​ ១០ នាក់​ប៉ុណ្ណោះ។ បើ​មាន​ក្មេង​តូចៗ​នៅ​ផ្ទះ ហើយ​ចង់​ឲ្យ​ពួក​គេ​​រៀន​ចាប់​ពី​ពេល​នេះ អ្នក​អាច​ពិចារណា​លើ​ចំណុច​ខ្លឹម​របស់​សាលា​​​នេះ​បាន។

១. កម្មវិធី​ចុះ​វត្តមាន LittleLives៖

នេះ​ជា​សាលា​​នៅ​ស្រុក​ខ្មែរ​ដំបូង​ដែល​នាំ​យក​កម្មវិធី​​ check in / check out វត្តមាន​របស់​សិស្ស​តាម​បច្ចេកវិទ្យា​ទំនើប​។ កម្មវិធី​នេះ នឹង​បញ្ជូន​​ព័ត៌មាន​របស់​សិស្ស​ពេល​មក​ដល់ និង​ក្រោយ​ចេញ​ពី​សាលា​ទៅ​កាន់​អ៊ីម៉ែល​របស់​អាណាព្យាបាល រួម​ជា​មួយ​សីតុណ្ហភាព​របស់​ក្មេង​ប្រចាំ​ថ្ងៃ​​។ មាន​ន័យ​ថា មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ការ​វាស់​ស្ទង់​នេះ​ប្រៀប​ដូច​ជា​ការ​ជួយ​ឪពុក​ម្ដាយ​ដឹង​​ពី​ស្ថានភាព​​សុភាព និង​ការ​លូតលាស់​របស់​កូនៗ​ផង​ដែរ។ ​

២. បន្ទប់​ពិសោធន៍៖

មិន​មែន​ទាល់​តែ​សិស្ស​ធំៗ ទើប​អាច​ចូល​មន្ទីរ​ពិសោធន៍​បាន​ទេ ក្មេងៗ​នៅ​ទី​នេះ​ក៏​​មាន​ឱកាស​​រៀន​ធ្វើ​ការ​ពិសោធន៍​​​ជា​មួយ​សម្ភារៈ​ជុំ​វិញ​ខ្លួន​បាន​ដែរ។ អ្នក​គ្រូ Vanessa អគ្គនាយិកា​សាលា​នេះ​បាន​លើក​ឡើង​ថា៖ "យើង​ផ្ដល់​ឱកាស​ឲ្យ​ក្មេងៗ​រៀន និង​អនុវត្ត​ការ​ពិសោធន៍​បែប​​វិទ្យាសាស្ត្រ​ពី​តូចៗ ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​នេះ​នា​ពេល​អនាគត។ យើង​បាន​បើក​ថ្នាក់​ពិសោធន៍​មួយ ដែល​អនុញ្ញាត​ឲ្យ​សិស្ស​​ចូល​សិក្សា​ក្នុង​រយៈ​ពេល​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ដូច្នេះ​ពួក​គេ​នឹង​រៀន​ចេះ​វិភាគ និង​​តាម​ដាន​ដំណើរ​ការ​ពិសោធន៍​តាម​ប្រភេទ​នីមួយៗ។

៣. ថ្នាក់​ភាសា​ចិន៖

ភាសា​ចិន​កំពុង​ទទួល​បាន​ការ​ពេញ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ហើយ​តទៅ​មុខ​នឹង​ក្លាយ​ជា​ភាសា​ដែល​គេ​ប្រើប្រាស់​ច្រើន​ទូទាំង​ពិភពលោក​ផង​ដែរ។ My Little Pumpkin មាន​ក្រុម​គ្រូ​ភាសា​ចិន​ជនជាតិ​ដើម ដែល​មាន​តិចនិក​បង្រៀន​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ទាក់ចិត្ត​ក្មេងៗ​ឲ្យ​ឆាប់​ចេះ​និយាយ​ភាសា​ដ៏​ស្មុគស្មាញ​នេះ​បាន​តាម​រយៈ​ការ​សន្ទនា ពាក្យ​ថ្មីៗ និង​ការ​អាន​ជា​ដើម។

៤. អាហារ​សុខភាព៖​

សិស្ស​នៅ​ទី​នេះ នឹង​ទទួល​បាន​ចំណី​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត ដូច​ជា​​ទឹក​ផ្លែ​ឈើ​ស្រស់ យ៉ាអ៊ួ នំប៉័ង និង​ម្ហូប​​​ប្លែកៗ​ចម្អិន​ថ្មី​រាល់​ថ្ងៃ​ដោយ​ចុងភៅ​ប្រចាំ​សាលា​ផ្ទាល់​ រួម​ជា​មួយ​បន្លែ​ ផ្លែឈើ ជា​ប្រចាំ​ផង​ដែរ។

៥. ជួយ​ក្មេងៗ​ក្នុង​ការ​សម្អាត​ខ្លួន៖

មាន​ទាំង​កម្មវិធី​​សិក្សា​មួយ​ពេល និង​ពេញ​មួយ​ថ្ងៃ ដូច្នេះ​​​ទើប​សាលា​មាន​ការ​បង្កើត​យកចិត្ត​ទុកដាក់​​សម្រួល​ដល់​សិស្ស​ក្នុង​ការ​សម្អាត​ខ្លួន ដោយ​បង្ហាត់​ក្មេង​ឲ្យ​ចេះ​ងូត​ទឹក​ និង​ដុះ​ធ្មេញ​ក្រោយ​ញ៉ាំ​អាហារ​​ជា​ដើម។ ឯ​បង្គន់ និង​អាង​លាង​ដៃ ​គឺ​មាន​ទំហំ​ និង​កម្ពស់​សម​ស្រប​​ស្តង់ដារ​កម្ពស់​របស់​ក្មេងៗ​តែ​ម្ដង។

៦. កម្មវិធី​លេង​ទឹក៖

នេះ​គឺ​ជា​ការ​កម្សាន្ត​ចុង​សប្ដាហ៍​សម្រាប់​ក្មេងៗ។ សាលា​បាន​ទិញ​​សម្ភារៈ​លេង​ទឹក​ពី​ប្រទស​អាល្លឺម៉ង់ ដើម្បី​ឲ្យ​សិស្ស​តូចៗ​ទាំង​អស់​មាន​ឱកាស​ហាត់​ហែល​ទឹក ដែល​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ពួក​គេ​មាន​សុខភាព​រឹង​មាំ។

៧. Rainbow Class and Rainbow Kids Club៖

នេះ​គឺ​ជា​ថ្នាក់​ពិសេស​ សម្រាប់​​ក្រុម​សិស្ស​​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ទៅ​លើ​ពួក​គេ។ ថ្នាក់​នេះ​​​​មាន​គ្រូ​សម្រាប់​បង្រៀន និង​ជំនួយ​ការ​គ្រូ​ដើម្បី​សម្រប​សម្រួល​​មើល​ការ​ខុស​​ត្រូវ​អំឡុង​ពេល​​កំពុង​សិក្សា និង​​មាន​បន្ថែម​សេវា​កម្ម​​ថែទាំ​ពេញ​មួយថ្ងៃ​ផង​ដែរ សម្រាប់​សិស្ស​គ្រប់ៗ​គ្នា។

នៅ​វគ្គ​សិក្សា​ថ្មី​នេះ សាលា​មាន​ប្រម៉ូសិន​ពិសេស​ចំនួន​ ២ គឺ៖

  • បញ្ចុះ​តម្លៃ​ ៥០% ដល់​សិស្ស​ ២ នាក់​ដំបូង​ដែល​បាន​មក​ចុះ​ឈ្មោះ​ចូល​រៀន។
  • មាន​ឱកាស​ចូល​រួម​​ការ​ចាប់​រង្វាន់ ​​សិក្សា​ឥត​គិត​ថ្លៃ​រយៈ​ពេល​ពេញ​ ១ ខែ ដោយ​គ្រាន់​តែ​មក​សួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់។ រង្វាន់​នេះ​មាន​សម្រាប់​តែ​សិស្ស​ម្នាក់​ប៉ុណ្ណោះ។ ការ​ចាប់​រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១ កញ្ញា នេះ។

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ទីតាំងសាលា​ផ្ទាល់​ ផ្ទះ​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឬ លេខទូរស័ព្ទ 087 288 988 ។ ឬ​ចូល​ទៅ​កាន់៖

អត្ថបទ៖ សុខណា