មិនទាន់ល្បីល្បាញក្នុងសិល្បៈមែនពិត តែបើក្រឡេកមើលសម្រស់ស្រីស្អាតច្រើនរូបនេះ ហួសចិត្តហ្មង

  • 2018-08-27 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ត្បិត​​ស្រី​ស្អាត​​ទាំង​ ៧​​រូប​មិន​សូវ​​ល្បីល្បាញ​ខ្លាំង​ក្នុង​វិថី​សិល្បៈ​ក៏​ពិត​មែន​ តែ​បើ​ក្រឡេក​មើល​រូប​សម្រស់​​ និង​កម្ពស់​របស់​​ពួក​គេ​វិញ​ ស្រស់​ស្អាត​ និង​ទាក់​ទាញ​ខ្លាំង​ណាស់​ ពៅ​ពេល​​បញ្ចេញ​ស្នាម​ញញឹម​ម្ដង​ៗ​មាន​បុរស​មិន​តិច​​នាក់​នោះ​ទេ ដែល​លង់​ស្នេហ៍។

ចំពោះ​ការ​មិន​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិថី​សិល្បៈ​ដោយ​សារ​តែ ពួក​គេ​មិន​សូវ​មាន​ពេល​វេលា​​គ្រប់​គ្រាន់​ក្នុង​ការ​ប្រឡូក​ និង​អាជីព​មួយ​នេះ​ឲ្យ​បាន​ពេញ​ទី។ ជា​ពិសេស​រឿង​ថត​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​​មាន​ផលិតកម្ម​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ជា​បន្ត​បន្ទាប់​តែ​ត្រូវ​បាន​ពួក​គេ​បដិសេធ​ ដោយ​សារ​មិន​ទាន់​ផុត​កុង​ត្រា​ជាមួយ​ក្រុម​ហ៊ុន​ និង​ខ្លះ​ទៀត​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ថត។

​​​ ១/ម្ចាស់​ជយលាភី​លេខ​ ៣ ក្នុង​កម្មវិធី​ Miss Camboidia 2017 កញ្ញា ដិកា ​មក​ពី​​ខេត្ត​តាកែវ មាន​កម្ពស់​ ១ម៉ែត្រ ៦៨សង់ទីម៉ែត្រ មាន​បង​ប្អូន​ ៥នាក់​ នាង​ជា​កូន​ទី​៥​ក្នុង​គ្រួសារ​។

ដិកា (ឆ្វេង)

២/ម្ចាស់​ជយលាភី​លេខ​៥​ ក្នុង​កម្មវិធី Miss Camboidia 2017 កញ្ញា ខា អានឆានី ​មក​ពី​ខេត្ត​កំពង់ចាម​​​​មាន​បង​ប្អូន​៥​នាក់​ជា​កូន​ទី ៤​ក្នុង​គ្រួសារ។ នាង​មាន​កម្ពស់​ ១ម៉ែត្រ ៦៦ សង់ទីម៉ែត្រ។

៣/ ម្ចាស់​ជយលាភី​លេខ២ ក្នុងកម្មវិធី Miss Camboidia 2017 កញ្ញា អែម គុនថង មក​ពី​ខេត្ត​ព្រះសីហនុ មាន​បង​ប្អូន​​២​នាក់ ជា​កូន​ទី២ ក្នុង​គ្រួសារ។ នាង​ មាន​កម្ពស់​ ១ម៉ែត្រ ៧២​សង់ទីម៉ែត្រ។​​​

អែម គុនថង (ស្ដាំ)

៤/ម្ចាស់​ជយលាភី​លេខ​១​ក្នុង​កម្មវិធី​ SUN Super Models Cambodia 2016 គង់ ស្រីពៅ ហៅ រ៉ូហ្សា មាន​កម្ពស់​១ ម៉ែត្រ ៧២​សង់​ទីម៉ែត្រ។

៥/ម្ចាស់​ជយលាភី​លេខ​៣ ក្នុង​កម្មវិធី​Miss Grand Cambodia 2017​ កញ្ញា មុន្នី មូនីតា មាន​កម្ពស់​ ១ម៉ែត្រ​ ៧០សង់ទីម៉ែត្រ។

៦/ ម៉ារ៉ានី ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​ក្នុង​កម្មវិធី​ដើរ​ម៉ូដ នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​ឆ្នាំ ២០១៤ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ ជា​កូន​អ្នក​ភ្នំពេញ។​

៧/ ភីយ៉ា វេកា ចូល​ប្រឡូក​​សិល្បៈ​មុន​ដំបូង​ក្នុង​ឆ្នាំ​២០១៦​​ ផ្នែក​ដើរ​ម៉ូដ​តាម​រយៈ​មិត្តភ័ក្ដិ​​ ជួយ​ជំរុញ។ នាង​ មក​ពី​ខេត្ត​កំពង់ចាម​ មាន​បង​ប្អូន​៥នាក់ ជា​កូន​ទី៥៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម