គាប់​ជួន​ម្ល៉េះ! Messi និង Neymar ជាប់​កំណត់ត្រា​មិន​ល្អ​ដូច​គ្នា​ ក្នុង​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍

  • 2018-08-27 13:19:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi និង Neymar បាន​ជាប់​កំណត់ត្រា​មិន​ល្អ​មួយ​ក្នុង​ប្រកួត​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

បើ​តាម OptaJoseក្នុង​ប្រកួត​ប៉ះ​ជាមួយ Real Valladolid កាល​ពី​ថ្ងៃ​អាទិត្យ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ធ្វើ​ឲ្យ​របូត​បាល់​ដល់​ទៅ ២៧ លើក។ ទិន្នន័យ​នេះ ធ្វើ​ឲ្យ​ Messi គឺ​ជា​កីឡាករ​ដែល​របូត​បាល់​ច្រើន​បំផុត​ក្នុង La Liga ប្រកួត​សប្ដាហ៍​ទី ២។ ទោះ​ជា​យ៉ាង​ណា ស្ថានភាព​វាល​ស្មៅ​មិន​ល្អ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​លើក​ឡើង​ថា ជា​មូលហេតុ​ចម្បង​មួយ​នេះ ដែល​កីឡាករ​អាហ្សង់ទីន​ធ្វើ​ឲ្យ​របូត​ការ​គ្រប់គ្រង​បាល់​ច្រើន​ដល់​ថ្នាក់​នេះ។

ដោយ​ឡែក​នៅ​បារាំង​វិញ អតីត​មិត្ត​រួម​ក្រុម Messi ខ្សែ​ប្រយុទ្ធ Neymar ក៏​របូត​បាល់​មិន​តិច​ដង​ដែរ។ នេះ​បើ​យោង​តាម​ប្រភព​ដដែល។ ទោះ​ជា​ស៊ុត​ចូល​បាន​ ១ គ្រាប់ ក្នុង​ប្រកួត​ដែល PSG ឈ្នះ ៣-១ លើ Angers កីឡាករ​ប្រេស៊ីល​បាន​ធ្វើ​ឲ្យ​បាត់​ការ​គ្រប់គ្រង​បាល់​ដល់​ទៅ ៣៤ ដង។ តួ​លេខ ធ្វើ​ឲ្យ​ Neymar កាល​ពី​ចុង​សប្ដាហ៍ បាន​របូត​បាល់​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់ ក្នុង​លីគ​អឺរ៉ុប​ធំ​ៗ​​ទាំង ៥៕

ប្រភព៖ Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី