ចាញ់​យប់​មិញ​ជា​បរាជ័យ​ក្នុង​ផ្ទះ​ធ្ងន់ធ្ងរ​មិន​ធ្លាប់​​មាន​របស់​ Mourinho

  • 2018-08-28 01:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ចាញ់​ Tottenham Hotspur ៣​ទល់​នឹង​០​ក្នុង​ទឹកដី​ខ្លួន​ឯង​នៅ​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣។

២​គ្រាប់​របស់​ Lucas Moura នៅ​នាទី​៥២, ៨៤​ និង​១​គ្រាប់​របស់​ Harry Kane នៅ​នាទី​​៥០​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​បន្ត​ចាញ់​២​ប្រកួត​ជាប់​គ្នា​ក្នុង​ចំណោម​៣​ប្រកួត​បើក​រដូវ​កាល​ថ្មី​របស់​ពួក​គេ ហើយ​វា​ក៏​ជា​ការ​ចាប់​ផ្ដើម​១០០%​របស់​ Spurs ដែល​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ស្មើ​ពិន្ទុ​ជាមួយ​ Liverpool, Chelsea និង​ Watford។

សម្រាប់​ Mourinho នេះ​គឺ​ជា​លើក​ដំបូង​ដែល​លោក​ដឹកនាំ​ក្រុម​ចាញ់​២​ប្រកួត​ក្នុង​ចំណោម​៣​ប្រកួត​ដំបូង​ ហើយ​វា​ក៏​ជា​ការ​បរាជ័យ​ក្នុង​ទឹកដី​ធ្ងន់ធ្ងរ​បំផុត​ក្នុង​អាជីព​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ដែរ។

ជិត​៣០​ឆ្នាំ​ហើយ​ដែល​ United មិន​ធ្លាប់​ចាញ់​២​ប្រកួត​ពី​ការ​លេង​៣​ប្រកួត​បើក​រដូវ​កាល​។​ លើក​ចុង​ក្រោយ​ដែល​ក្រុម​ជើង​ឯក​២០​សម័យ​កាល​ធ្លាប់​ភ្លក់​រសជាតិ​បែប​នេះ​គឺ​កាល​ពី​ឆ្នាំ​១៩៩២៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី