ពិតឬយ៉ាងណា Linda Chung សម្រាល​កូន​ប្រុស​ហើយ?

  • 2018-08-28 03:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ តាម​សេចក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា តារា​សម្ដែង​ស្រី Linda Chung បាន​​ផ្ដល់​កំណើត​ដល់​កូន​ប្រុស​របស់​នាង​ហើយ បច្ចុប្បន្ន​កំពុង​តែ​សម្រាក​ថែ​ទាំ​សុខភាព​នៅ​ផ្ទះ​របស់​នាង។

ទោះ​ជា​​ព័ត៌មាន​បាន​អះអាង​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​ខាង​សាមីខ្លួន​ផ្ទាល់ មិន​ទាន់​បាន​ចេញ​មុខ​ប្រកាស​ជា​សាធារណៈ​នៅ​កំណើត​កូន​ប្រុស​ក្រោយ​របស់​នាង​នៅ​ឡើយ​ទេ។ គ្រាន់​តែ​ថ្មីៗ​នេះ​ដែរ តារា​ស្រី​រូប​នេះ​បាន​បង្ហោះ​រូបភាព​​ប៉ុន្មាន​សន្លឹក​​លើ​គណនី Instagram ដោយ​ដៃ​របស់​នាង​ទ្រ​ពោះ​ ហើយ​សរសេរ​ពាក្យពេចន៍​មួយ​ចំនួន​ថា កូន​របស់​នាង​នឹង​សម្រាល​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

គួរ​បញ្ជាក់​ដែរ​ថា ចាប់​តាំង​ពី​នាង​មាន​ទម្ងន់​កូន​ទី ២ នេះ​មក តារា​សម្ដែង Linda បាន​កាត់​បន្ថយ​ការងារ​របស់​នាង​យ៉ាង​ច្រើន ហើយ​ថែម​ទាំង​ផ្ដាច់​ទំនាក់ទំនង​រយៈពេល ១៣​ឆ្នាំ ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ទូរទស្សន៍ TVB ទៀត​ផង។ នាង​បាន​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​របស់​នាង ទៅ​មើល​ថែ​កូន​ស្រី​ដំបូង និង​ថែ​ទាំ​សុខភាព​អំឡុង​ពេល​កំពុង​ពពោះ​កូន​ប្រុស​ក្រោយ​នេះ៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា