អ្នកដឹកនាំ​រឿង «នំប៉័ងបញ្ចាំស្នេហ៍» កំពុងផលិតភាពយន្តថ្មីជាស្នាដៃតែងនិពន្ធរបស់យុវតីរូបស្រស់​

  • 2018-08-28 08:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង «ម្នាក់ប្រុសនោះជាអ្នកណា?» ដែលជាស្នាដៃរបស់យុវតី សេន គឹមណេង ត្រូវបានជ្រើសរើសមកផលិត​ជាភាពយន្តភាគ Webseries ដោយផលិតករ និងអ្នកដឹកនាំរឿង «នំប៉័ងបញ្ចាំស្នេហ៍» លោក ឧត្តម វិវឌ្ឍន៍ និងមានបញ្ចាំងនៅលើ App Soyo តែមួយប៉ុណ្ណោះ។

លោក ឧត្តម វិវឌ្ឍន៍

ស្នាដៃរឿង «ម្នាក់ប្រុសនោះជាអ្នកណា?» រៀបរាប់ពីស្នេហាយុវតីម្នាក់ តាមស្រលាញ់បុរសម្នាក់​ដែលមានអត្តចរិតប្លែក និងមានជំងឺជាប់ខ្លួន​ ធ្វើឱ្យរូបគេដូចមនុស្សខ្មោចចេញខ្មោចចូលម្តងម្កាល។ ក្រោយមកទៀត ស្ថិតក្នុងដំណាក់កាលទាំងពីរនាក់ស្រលាញ់គ្នាខ្លាំង ហើយពួកគេក៏ជួបរឿង​ហេតុមួយ ធ្វើឲ្យយុវតីម្នាក់នោះក៏បាត់បង់ការចងចាំ រហូត ៥ឆ្នាំក្រោយ ទើបនាងមានការចងចាំឡើងវិញ។

poster រឿង «ម្នាក់ប្រុសនោះជាអ្នកណា?»

ដើមឡើង រឿង «ម្នាក់ប្រុសនោះជាអ្នកណា?» ជាអត្ថបទសំណេរប្រលោមលោករបស់យុវតីម្នាក់ដែលមានការស្រមើលស្រមៃប្លែក សេន គឹមណេង តែរឿងនេះត្រូវបានទទួលស្គាល់ និងមានទស្សនិកជនរបស់ E-Novel អានឡើងជក់ចិត្តរាប់ពាន់ដង រួចក៏ផ្តើមផ្ទុះល្បីជាងគេក្នុងឆ្នាំ ២០១៧កន្លងទៅ។ បើប្រិយមិត្តជាអ្នកអានអត្ថបទប្រលោមលោក ពិតជាបានដឹងហើយថា យុវតី ក្នុងរឿង «ប្រុសម្នាក់នោះជាអ្នកណា» ជួបរឿងអ្វីខ្លះ។

អ្នកនិពន្ធរឿង សេន គឹមណេង

យ៉ាងណាមិញ ប្រិយមិត្តនៅតែអាចតាមដានទស្សនាភាពយន្ត ផលិតដោយផលិតករមានបទពិសោធន៍ លោក ឧត្តម វិវឌ្ឍន៍ ហើយក៏ជាស្នាដៃរបស់កូនខ្មែរ មិនចម្លងពីគេ មានរសនិយម និងលក្ខណៈជារបស់ខ្មែរ តែងនិពន្ធដោយ កញ្ញា សេន គឹមណេង ក្នុងពេលឆាប់ៗនេះនៅលើ App Soyo តែមួយ​ប៉ុណ្ណោះ៕

ដើម្បី Download App Soyo សូមចូលទៅកាន់៖

Play Store: http://bit.ly/2IIE4rA

App Store: https://apple.co/2IuitQe

អត្ថបទ៖ Sunny

អត្ថបទថ្មី