សម័យ​នេះ​បោក​គក់ ក៏​តាម​អនឡាញ​ដែរ

  • 2018-08-29 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​ត្រូវ​បានប្រើប្រាស់ លើស​ពី​ការ​កម្សាន្ត​។ មាន​អាជីវកម្ម​មួយ​ចំនួន បាន​ផ្លាស់ប្ដូរ​របៀប​ធ្វើ​ជំនួញ​មក​ប្រើប្រាស់​​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍ​លើ​មុខ​របរ​របស់​ខ្លួន។ មាន​តាំង​ពី​ការ​ផ្សព្វ​ផ្សាយ​លក់​ផលិតផល​ របស់​របរ​ហូប​ចុក​ផ្សេងៗ​ រហូត​ដល់​សេវា​ហៅ​តាក់ស៊ី​តាម​អនឡាញ។ ឥលូវ​នេះ​សូម្បីតែ​សេវា​បោក​គក់​ ក៏​ប្រើប្រាស់​តាម​អនឡាញ​​ដែរ។

លោក​ស៊ាង រតនា ម្ចាស់ហាង​បោក​គក់ Richerway Laundry ម្តុំផ្សារ​​ច្បារ​អំពៅ​ប្រាប់​ថា លោក​ទើប​តែ​បាន​​អភិវឌ្ឍ​កម្មវិធីមួួយ ជួយ​អ្នក​មិនមានពេល​វេលា​ឬ​រវល់​ការងារ​ដក​ឃ្លា​មិន​រួច​ អាច​ស្វែង​រក​សេវាបោក​គក់​បាន​ទាន់​ចិត្ត ដោយ​គ្រាន់តែ​ដោនឡូត​កម្មវិធី​បោកគក់លើ​ទូរសព្ទ​។ ​

កម្មវិធី​នេះ​ក្រៅពី​ផ្តល់​សេវាបោកគក់​មានភាព​ងាយស្រួល អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​សេវា​បោកគក់​តាម​ការ​ចង់បាន​​ផ្សេងៗ ហើយ​មាន​សេវា​ដឹក​ជញ្ជូនដល់ផ្ទះទៀតផង។

តាម​ម្ចាស់ហាង​បោកគក់​​ទើប​បើ​ក​ថ្មី​នេះ​ប្រាប់​ថា កម្មវិធី​បោក​គក់​តាមអនឡាននេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​នៅ​ឡើយ មិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការទេ ប៉ុន្តែ​អាច​រួច​រាល់​មួយ​ខែ​ឬ​ពីរ​ខែ​ទៀត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា