កាន់​តែ​ជ​ក់ចិត្ត Teaser ទី២ រឿង "ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់" ទើបចេញក្តៅៗ

  • 2018-08-28 10:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូខ្លី​ទី​២ រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" ទើប​ចេញ​ប៉ុន្មាន​នាទី​មុន​នេះ ពិត​ជា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​មើល ឲ្យ​ព្រឺព្រួចទៅតាម​ឈុត​ឆាក​នីមួយៗ។

Teaser ទី២​នេះ​បង្ហាញ​កាន់​តែច្បាស់ ពី​គម្រោង​រតនៈសោភ័ណ ដែល​កក្រើក​ក្នុង​មជ្ឈដ្ឋាន​អ្នក​រក​ស៊ី តើ​អ្វី​ជា​អ្វី​ឲ្យ​ប្រាកដ? វគ្គ​នេះ ប៉ែន ពេជ្រ ដែល​ជា​តួអង្គ​មាន​គុណធម៌ គោរព​សន្យា​ជាមួយ​មិត្តភក្តិ សុខ​ចិត្ត​លាក់​រឿង​ដ៏​អាថ៌កំបាំង​មួយ​នេះ​ជា​ច្រើន​ឆ្នាំ ដេក​នៅ​លើ​គ្រែ​អ្នក​ជំងឺទម្លាយ​ថា វា​គ្រាន់​ជា​ក្រដាស​ដូច​មនុស្ស​ខូច​សតិ​ម្នាក់​ប៉ុណ្ណោះ។

ភាព​ប្រទាក់​ក្រឡា​នៃ​សាច់រឿង ទេព​កោសល្យ​របស់​តួអង្គ​នីមួយៗ រួម​នឹង​បច្ចេក​នៃ​ការ​ថត ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​ប្រលោម​លោក​ដ៏​ល្បី​មួយ​នេះមិនខកចិត្តនោះទេ ថែមទាំងអន្ទះសារ​ចង់​ទស្សនាឆាប់ៗ។

ភាគយន្តភាគ "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN និង​នៅ​លើ Soyo App ដែលទទួល​បាន​សិទ្ធិ​ផ្សាយ​រឿង​ភាគ​ធំ​បង្អស់​របស់ PNN​ ក្នុង​ពេល​ឆាប់ៗ​នេះ។

អត្ថបទ៖ ដេត ធន្នី