អត្តពលិក​ខ្មែរ​ជា​ច្រើន​​នាក់​បន្ត​ស្វែង​រក​មេដាយ​អាស៊ីថ្ងៃនេះ

  • 2018-08-29 01:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ស្វែង​រក​បាន​មេដាយ​មាស​២​ និង​សំរឹទ្ធ​១​តាំង​ពី​ថ្ងៃ​សៅរ៍​ ទី​២៥​ សីហា​មក​ កីឡាករ​ កីឡា​ការិនី​មិន​ទាន់​រក​បាន​មេដាយ​​បន្ថែម​ទៀត​ទេ​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​ឆ្នាំ​២០១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

ក្រុម​សូហ្វតិន្នីស​កម្ពុជា

ក្រុម​កីឡា​កម្ពុជា​នៅ​មាន​កីឡា​ខ្លះ​ទៀត​ដែល​មិន​ទាន់​ចប់​ភារកិច្ច​ និង​បន្ត​ស្វែង​រក​មេដាយ​ទៀត​ដើម្បី​បង្កើន​កំណត់​ត្រា​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដែល​មាន​រយៈ​ពេល​៤​ឆ្នំា​ម្តង​នេះ។ ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ​កីឡា​កម្ពុជា​៤​ប្រភេទ​ត្រូវ​ប្រកួត​ស្វែង​រក​មេដាយ​។

កីឡា​ទូក​ក្តោង​ កីឡាករ​ ឌុច ប៊ុនធឿន ប្រកួត​​ក្នុង​វិញ្ញាសា​ Laser Standard​ ម៉ោង​១២​ថ្ងៃ​ត្រង់​ កីឡាករ​ សូត្រ​ មេសា​ ប្រកួត​ក្នុង​វិញ្ញាសា​ Laser 4.7 Open វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ កីឡាករ​ ញ៉ូវ ចាន់ ប្រកួត​ក្នុង​វិញ្ញាសា​ Windsurfing RS:X វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់

អត្តពលកម្ម​ ក្រុម​រត់​ប្រណាំង​កម្ពុជា​នឹង​ប្រកួត​ក្នុង​វិញ្ញាសា​ជា​ក្រុម​វេលា​ ម៉ោង​៩​ព្រឹក​​

យូដូ កីឡាករ​ ភូ ឃីផុក ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​​៦០​គីឡូក្រាម​ ម៉ោង​៨:៤៥​ព្រឹក​

កីឡា​សូហ្វតិន្នូស កីឡាករ អន សម្បត្តិ និង​កីឡា​ការិនី រិន សុធារី ​ប្រកួត​វិញ្ញាសា​គូ​បុរស-នារី ម៉ោង​​៩​ព្រឹក​ កីឡាករ​ យី សរសារិទ្ធ និង​ កីឡា​ការិនី​ ម៉េត ម៉ារីយ៉ាន​ ប្រកួត​ក្នុង​វិញ្ញាសា​បុរស-នារី​ ម៉ោង​៩​ព្រឹក​​

អត្ថបទ៖ ជាន ចាន់រ៉ា