ចង់​បាន​សញ្ញា​គ្រីស​លើ​គណនី​ Instagram ពេល​នេះ​ងាយ​ស្រួល​ដូច​បក​ចេក

  • 2018-08-29 02:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បាន​ធ្វើ​ការ​កែ​ទម្រង់​ថ្មី ដោយ​ចាប់​ពី​ថ្ងៃ​នេះ​ម្ចាស់​គណនី​ទាំង​ឡាយ​ដែល​មាន​ Follower ច្រើន​​ អាច​​ធ្វើ​ការ​ដាក់​ពាក្យ​ស្នើសុំ​ការ​ Verify គណនី​បាន​ដោយ​ងាយ​ស្រួល​បំផុត។

គណនី​ដែល​មាន​អ្នក​ Follow ច្រើន​​នា​ពេល​នេះ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ ដោយ​ដំបូង​ចូល​ទៅ​កាន់​ Profile រួច​ចូល​ទៅ​ក្នុង​ "Settings” ​បន្ទាប់​មក​ចុច​លើ​ពាក្យ​ "Request Verification"។ ក្រោយ​មក​ទៀត​ អ្នក​ត្រូវ​បំពេញ​ឈ្មោះ​គណនី​, ឈ្មោះ​ពេញ​ និង​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ​ ដូច​ជា​អត្តសញ្ញាណប័ណ្ណ​ជា​ដើម។

បំពេញ​បែប​បទ​រួច​ហើយ​ ក្នុង​រយៈ​ពេល​ណា​មួយ​ Instagram នឹង​​ឲ្យ​ដំណឹង​ថា​ការ​ស្នើ​សុំ​របស់​អ្នក​ទទួល​បាន​ការ​អនុញ្ញាត ឬ​មិន​ទទួល​បាន​ការ​អនុញ្ញាត​នោះ។

ក្រៅ​ពី​ការ​កែ​ទម្រង់​នៃ​ការ​ស្នើ​សុំ​នេះ ក៏​នឹង​បញ្ចេញ​មុខងារ​ "About This Account” ដែល​អាច​ឲ្យ​ម្ចាស់​គណនី​ដឹង​ពី​ព័ត៌មាន​លម្អិត​នៃ​គណនី​របស់​ខ្លួន ដូច​ជា​ចូល​ប្រើ​ Instagram នៅ​ពេល​ណា និង​ប្រទេស​នៃ​ម្ចាស់​គណនី​ជា​ដើម៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង