អ្នក​ចូលចិត្ត​លេង IG ចេះ​ប្រើ​មុខងារ​នេះ អាចការពារមិន​ឲ្យ​គេ​ហេគអាខោន​បាន​

  • 2018-08-29 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​អី​ពី Facebook នោះ​ទេ កាល​ពី​ពេល​ថ្មី​នេះ Instagram កំពុង​ព្យាយាម​ពង្រឹង​សុវត្ថិភាព​កម្មវិធី​របស់​ខ្លួន​ជាមួយ​និង​បច្ចេកវិទ្យា​ការ​បញ្ជាក់​អត្តសញ្ញាណ​ពីរ​ដង (Two-factor Authentication) តាម​រយៈ Apps លើ​ទូរសព្ទ​ដៃ។

រូបភាព៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​

តាម​ប្រភព​ពី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ឲ្យ​ដឹង​ថា Instagram បាន​ប្រើប្រាស់ Two-factor Authentication ជា​ច្រើនខែ​មក​ហើយ​តាម​រយៈ​ទូរសព្ទ ប៉ុន្តែ​វិធី​នេះ​បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ដោយ​ការ​ព្យាយាម​លួច​ទិន្នន័យ​តាម​រយៈ​ស៊ីម (SIM hacking) ពី​សំណាក់ hackers។

ខាង​ក្រោម​នេះ​ជា​វិធី​ប្រើប្រាស់​កម្មវិធី Two-factor Authentication

  • ចូលទៅ Settings របស់កម្មវិធី Instagram
  • ជ្រើសយក Two-Factor Authentication
  • ជ្រើសយក "Authentication App" កម្មវិធីនេះកំពុងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាបន្តបន្ទាប់ ហើយនិងអាចប្រើប្រាស់បានគ្រប់ប្រទេសនាពេលឆាប់ៗនេះ។
រូបភាព៖ macrumors

អត្ថបទ៖ រក្សា