ក្រោយ​ល្បី​លក់ Nova 3/3i ដាច់​ពេក Huawei ធ្វើ Concert ធំ ហៅ​សុទ្ធ​តែ​តារា​ល្បីៗ​ពី​ហង្ស​មាស

  • 2018-08-29 04:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei ក្រុមហ៊ុន​លក់ Smartphone លេខ ២ លើ​ពិភព​លោក ព្រម​ទាំង​កម្ពុជា នឹង​សហការ​ជាមួយ​ទូរទស្សន៍​ហង្ស​មាស រៀបចំ​ការ​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់ Huawei Nova3i Star Concert ដើម្បី​សម្ពោធ​ជា​ផ្លូវ​ការ និង​ចេញ​លក់​ជោគ​ជ័យ​របស់ Nova 3i និង Nova 3 ដោយ​មាន​តារា​ចម្រៀង​ល្បីៗ​ជាច្រើន​ដូចជា លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក នីកូ កញ្ញា ទេព បូព្រឹក្ស និង​កញ្ញា វី ឌីណែត។

ការ​ប្រគំ​តន្ត្រី​ដែល​ធ្វើ​នៅ​ស្ទូឌីយោ​ទូរទស្សន៍​ហង្ស​មាស HDTV ក្នុង​ផ្សារ​ទំនើប AEON MALL Sensok City ជាន់​ទី ២ នេះ នឹង​ធ្វើ​នៅ​ថ្ងៃ​ ១៥ កញ្ញា ចាប់​ពី​ម៉ោង ៦ល្ងាច រីឯ​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ចាប់​ពី​ម៉ោង ៧:៣០នាទី។

បន្ថែម​ពី​នេះ រាល់​ការ​ទិញ​ទូរសព្ទ Huawei Nova 3 ឬ Nova 3i តាម​បណ្ដា​ហាង​ធំៗ​នានា​ចាប់​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ ១២ កញ្ញា អ្នក​នឹង​ទទួល​បាន​ឱកាស​ចាប់​ឆ្នោត​ផ្សង​សំណាង​នៅ​ថ្ងៃ​ ១៣ កញ្ញា ដើម្បី​បាន​សំបុត្រ​ចូលរួម Huawei Nova3i Star Concert ឥត​គិត​ថ្លៃ។

Nova 3i មាន​កាមេរ៉ា AI ៤ គ្រាប់ ខាង​មុខ​ទំហំ 24M/ 2MP ខាង​ក្រោយ 16M/ 2MP ប្រើ​អេក្រង់​ឆក ៦,៣អ៊ីញ កម្រិត Full HD+ ជាមួយ​នឹង GPU Turbo, Chip Kirin 710, RAM 4GB, ROM 128 GB និង​ថាមពល​ថ្ម 3340 mAh។

Nova 3 ក៏​មាន​កាមេរ៉ា AI ៤ គ្រាប់​ដូច​គ្នា ដោយ​ខាង​មុខ 24M/ 2MP និង​ខាង​ក្រោយ 24MP/ 16MP មាន​មុខងារ HDR Pro ជាមួយ​អេក្រង់​ឆក ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi, Chip Kirin 970, RAM 6GB, ROM 128 GB និង​ថ្ម 3750 mAh ថែម​ទាំង​មាន Fast Charge៕

អត្ថបទ៖ វិទូ

អត្ថបទថ្មី