មក​ដឹង​តម្លៃ Duke កម្លាំង​ម៉ាស៊ីន ២០០ សេសេ​ឆ្នាំ ២០១៨ ទើប​ចេញ​ស្ងាត់ៗ!

  • 2018-08-29 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ KTM Duke បាន​បញ្ចេញ​ម៉ូតូ​ធំ​កម្លាំង​ម៉ាស៊ីន ២០០ សេសេ​ឆ្នាំ ២០១៨ មក​កាន់​ទីផ្សារ​ក្នុង​ស្រុក ដែល​មាន​រូប​រាង​មិន​ខុស​ពី​ម៉ូឌែល​មុនៗ​ទេ ប៉ុន្តែ​បាន​បន្ថែម​ការ​រចនា​ឲ្យ​ទាក់​ទាញ​និង​បច្ចេកវិទ្យា​លើ​ម៉ូឌែល​មុនៗ​ខ្លះ ជាមួយ​និង​តម្លៃ​ក៏​មិន​ខុស​ពី​ស៊េរី​មុន​ឆ្ងាយ​ដែរ។

រូបភាព៖ drivespark.com

ចំពោះ​លក្ខណៈ​សម្បត្តិ Duke 200cc ឆ្នាំ ២០១៨ ថ្មី​នេះ​គឺ កម្លាំង​ម៉ាស៊ីន ២០០ សេសេ ប្រើ​ប្រាស់​កុងទ័រ​ LCD សម្រាប់​​បង្ហាញ​ទិន្នន័យ ​ឯ​គ្រោង​ឬ​តួ​ម៉ូតូ ធ្វើ​ពី​ដែក​ទម្ងន់​ស្រាល​អាច​ជួយ​ឲ្យ​ម៉ូតូ​បង្កើន​សន្ទុះ​បាន​លឿន ប្រព័ន្ធ​បញ្ចេញ​ផ្សេង​ថ្មី​ដែល​កាត់​បន្ថយ​សំឡេង​រំខាន​បាន​ច្រើន​ជាង​មុន។

រូបភាព៖ drivespark.com

Duke 200cc ឆ្នាំ ២០១៨ ប្រើប្រាស់​ចង្កឹះ​លេខ​ ៦ វគ្គ ប្រើ​ហ្វ្រាំង​ថាស​មុខ-ក្រោយ កង់​មុខ-ក្រោយ​ទំហំ​ ១៧ អ៊ីញ ទម្ងន់​ ១៤៨ គីឡូក្រាម ប្រើ​ប្រាស់​អំពូល​ភ្លើង​បំ​ភ្លឺបែប​ថ្មី​ប្រភេទ Halogen និង​ធុង​សាំង​អាច​ផ្ទុក​បាន ១១ លីត្រ។

រូបភាព៖ KTM Duke Cambodia

ម៉ូតូ​ធំ​រាង​ឡូយ​ Duke 200cc ឆ្នាំ ២០១៨ នេះមាន​តម្លៃ​ប្រមាណ​ជា ៣៦៥០ ដុល្លារ (អាច​នឹង​ប្រែប្រួល​ពេល​ចុះ​ផ្សាយ​រួច)៕

អត្ថបទ៖ រក្សា