នារីវ័យក្មេង ជិះស្គីជិត១ម៉ឺនគីឡូដី រៃអង្គាសលុយសម្រាប់ក្មេងៗរៀនសូត្រនៅកេនយ៉ា
- 2018-08-29 04:29:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីវ័យក្មេង ជិះស្គីជិត១ម៉ឺនគីឡូដី រៃអង្គាសលុយសម្រាប់ក្មេងៗរៀនសូត្រនៅកេនយ៉ា
ចន្លោះមិនឃើញ
នារីវ័យ២៣ឆ្នាំម្នាក់ បានជិះស្គីជុំវិញសហរដ្ឋអាមេរិក ដោយគ្មានលុយ , អាហារ និង ទឹក ជាប់ខ្លួនឡើយ ដោយពឹងផ្អែកលើសន្តានចិត្តល្អរបស់អ្នកដទៃ។
នាង Yanise Ho ដែលមកពីទីក្រុងហុងកុង បានចាប់អារម្មណ៍លើការធ្វើដំណើរផ្សងព្រេង បន្ទាប់ពីបានទៅលេងប្រទេសនូវែលហ្សេឡង់ កាលពីអាយុ១៥ឆ្នាំ។ បន្ទាប់មក នៅអាយុ១៦ឆ្នាំ នាងបានទៅរៀននៅទីក្រុង Rome ប្រទេសអ៊ីតាលី , ចូលរៀនមហាវិទ្យាល័យនៅទីក្រុង Washington នៅអាយុ១៧ឆ្នាំ , ផ្លាស់ទៅរស់នៅរដ្ឋ California នៅអាយុ១៨ឆ្នាំ និងត្រលប់មករស់នៅអាមេរិកកណ្ដាល និងអឺរ៉ុបនៅអាយុ ២០ឆ្នាំ។
នៅក្នុងឆ្នាំ២០១៦ នាង Ho បានជិះស្គីពីទីក្រុង Savannah រដ្ឋ Georgia ទៅកាន់ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ហើយបានរកឃើញគម្រោងមួយហៅថា «The Bladress Scholarship» តាមរយៈអង្គការ One Girl Can។
បច្ចុប្បន្ននេះ នាងកំពុងធ្វើដំណើរពីទីក្រុង Miami ទៅកាន់ រដ្ឋ Los Angeles ដែលមានចម្ងាយសរុបជាង ៩ ០០០គីឡូម៉ែត្រ ដើម្បីរៃអង្គាសលុយសម្រាប់ការសិក្សារៀនសូត្ររបស់ក្មេងស្រី នៅក្នុងប្រទេសកេនយ៉ា។
«ការធ្វើដំណើររបស់ខ្ញុំ ត្រូវបានបំផុសគំនិតឡើង ដើម្បីផ្ដល់អំណាចដល់ក្មេងស្រីនៅទូទាំងពិភពលោក។ មូលនិធិទាំងអស់នឹងត្រូវបរិច្ចាគដល់អង្គការ One Girl Can ដើម្បីផ្ដល់ឲ្យក្មេងស្រីដែលកំពុងរស់នៅក្នុងភាពក្រីក្រនៃប្រទេសកេនយ៉ាបានរៀនសូត្រ»។ នេះបើតាមសម្តីនាង Ho។
នារីវ័យក្មេងរូបនេះបានបន្ថែមទៀតថា «ការអប់រំ គឺមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់ភាពក្រីក្រ , អាពាហ៍ពិពាហ៍កុមារ និង វិសមភាពយេនឌ័រ។ សំខាន់ជាងនេះទៅទៀតនោះគឺ វាផ្ដល់ឱកាសដល់ក្មេងស្រីក្នុងការឈានដល់សក្ដានុពលពេញលេញរបស់ពួកគេ និងចាប់យកជីវិតដែលពួកគេជ្រើសរើស»។
គួរបញ្ជាក់ថា នាង Ho បានធ្វើដំណើរប្រមាណ ៥០គីឡូម៉ែត្រក្នុងមួយថ្ងៃ។ មកទល់នឹងពេលនេះ នាងប្រមូលបានលុយចំនួន ១២ ០០០ដុល្លារ និងសង្ឃឹមថាអាចប្រមូលបានសរុប ៦០ ០០០ដុល្លារ៕
ចុចអាន៖