ជ្រើសរើសរូបបេះដូងមួយ ដើម្បីដឹងពីអារម្មណ៍ពិតរបស់អ្នក ក្នុងរឿងស្នេហា

  • 2018-08-29 08:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

នេះ​គឺ​ជា​តេស្ត​សាក​ល្បង​ងាយៗ ដំបូង​អ្នក​ត្រូវ​ចងចាំ​​លេខ​​ដែល​​បាន​​ជ្រើស​រើស​ជា​មុន​សិន យក​លេខ​តែ​មួយ​​​គត់​​តំណាង​ឲ្យ​រូប​បេះ​ដូង​ដែល​​​​អ្នក​ពេញ​ចិត្ត​​ខ្លាំង​ជាងគេ។ បន្ទាប់​មក ​អ្នក​នឹង​បាន​ដឹង​​ពី​អារម្មណ៍​ពិត​​របស់​ខ្លួន​ឯង​ នៅ​ក្នុង​​រឿង​ស្នេហា។

តើ​អ្នក​ជ្រើសរើស​​លេខ​​ប៉ុន្មាន​ដែរ?

ទី១៖ ​​ទោះ​​បី​ជា​ធ្លាប់​ខូច​ចិត្ត​ ប៉ុន្តែ​អ្នក​នៅ​តែ​រឹង​មាំ ​អាច​​បើក​​បេះ​ដូង ដើម្បី​ទទួល​យក​​នូវ​អារម្មណ៍​ថ្មី និង​ស្នេហា​ថ្មី​​ដែល​​​ស័ក្តិសម​សម្រាប់​អ្នក។

ទី២៖ ​​អ្នក​​ជា​មនុស្ស​ដែល​ស្រលាញ់​និង​គិត​​ពី​ខ្លួន​ឯង​ច្រើន​ ហើយ​មិន​ជឿ​​ថា​ស្នេហ៍​ពិត មាន​នៅ​លើ​លោក​នេះ​ទេ។

ទី៣៖ ពេល​មាន​ស្នេហា​ អ្នក​គឺ​ជា​មនុស្ស​ដែល​​ពូកែ​យក​ចិត្ត​ទុក និង​ស្រលាញ់​ដៃគូ ប៉ុន្តែ​មិន​សូវ​បង្ហាញ​ឲ្យ​ដឹង​ប៉ុន្មាន​ទេ។

ទី៤៖ អ្នក​​ស្អប់​ណាស់​មិន​ចង់​​គិត​​​ទេ​រឿង​ស្នេហា​​ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ រាប់​មិន​អស់​​ទៅ​ហើយ។

ទី៥៖ អ្នក​ជា​មនុស្ស​ចូល​ចិត្ត​យក​រឿង​ស្នេហា​មក​លេង​សើច ហើយ​មិន​សូវ​ប្រាកដ​​ប្រជា​នោះ​ទេ។

ទី៦៖ ​ស្នេហា​​សំខាន់ ប៉ុន្តែ​អ្នក​បាន​ចាត់​ទុក​លុយ​សំខាន់​​ជាង​ស្នេហា​ទៅ​​ទៀត។

ទី៧៖ ​​ដៃ​គូ​​របស់​អ្នក​ស្រលាញ់​​អ្នក​​ជ្រាលជ្រៅ​ខ្លាំង​ណាស់ ហើយ​អ្នក​ទាំង​ពីរ​ចង់​ចំណាយ​​ពេល​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត។

ទី៨៖ ទោះ​បី​​ជា​​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ អ្នក​​​នៅ​តែ​ចង់​រៀប​ការ​ជាមួយ​មនុស្ស​ដែល​​ស្រលាញ់​អ្នក​ពិត​ប្រាកដ។

ទី៩៖ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា អ្នក​ហ៊ាន​លះបង់​ និង​អាច​ធ្វើ​ឲ្យ​មនុស្ស​ដែល​អ្នក​ស្រលាញ់​ មាន​អារម្មណ៍​ល្អ​ជានិច្ច។

ទី១០៖ ទោះ​បី​​ពេល​មាន​ស្នេហា​ ​ក៏​អ្នក​នៅ​​ស្រលាញ់​ឲ្យ​តម្លៃ​​មិត្តភ័ក្ដិ​​​ មិន​ដែល​ភ្លេច​ពួក​គេ​ឡើយ។

ទី១១៖ អ្នក​​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​ផ្អែមល្ហែម​បំផុត និង​មិន​​កែប្រែ។

ទី១២៖ អ្នក​ស្រលាញ់​ដៃ​គូ គ្មាន​អ្វី​ប្រៀប​បាន។​

ចុចអាន៖


ប្រភព៖ Kanha   ប្រែ​សម្រួល៖ ដេត ឈុនអីុ