ធាត់មធ្យម ងំត្រង់មានក្បាលពោះធំនឹងតែម្តង បោះចោលទម្លាប់ ៤នេះ ដើម្បីស្វាគមន៍រាងស្លីមស្អាតវិញ

  • 2018-08-29 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាល​ពោះ​ធំ ជា​ឧបសគ្គ​នៃ​ការ​បិទ​បាំង​សម្រស់​ ដែល​ភាគ​ច្រើន​មនុស្ស​មិន​ចង់​បាន​ទេ។ បើ​​ចំពោះ​ស្ត្រី​វិញ តែង​តែ​មិន​សប្បាយ​ចិត្ត នៅ​ពេល​មាន​ក្បាល​ពោះ​ធំ។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ​ស្ត្រី​ខ្លះ បាន​ព្យាយាម​តម​ចំណី អាហារ​ ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ធាត់ ប៉ុន្តែ​ភ្លេច​គិត​ពី​ទម្លាប់ ៤នេះ ដែល​នាំ​ឲ្យ​ក្បាល​ពោះ​ដុះ​ធំ។ ​​​​​

​​​​​១. ការ​ផឹក​ភេសជ្ជ:

​ភេសជ្ជ:​ដែល​មាន​ជាតិ​ហ្គាស​ច្រើន​ ដូចជា​ទឹកក្រូច​ នឹង​ធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។ ដូច​នេះ ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ទឹក​ក្រូច គួរ​តែ​ប្រយ័ត្ន។ ជាតិ​ហ្គាស ដែល​មាន​នៅ​ក្នុង​ភេសជ្ជៈ នឹង​ធ្វើ​ឲ្យ​រាង​របស់​អ្នក​កាន់​តែ​ខូច​ទៅ ដោយ​មិន​ដឹង​ខ្លួន។

​២. ញ៉ាំ​អាហារ​ច្រើន​ពេក​ហួស

គ្រាន់​តែ​គិត​ក៏​តឹង​ពោះ​បាត់​ទៅ​ហើយ ព្រោះ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​ក្នុង១ដងៗ​នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​ហល់ តឹង​ពោះ ពិបាក​ក្នុង​ខ្លួន។ បើ​អ្នក​បរិភោគ​ដោយ​មិន​កំណត់​ឲ្យ​បាន​ល្អ ដោយ​ចេះ​តែ​ដាក់​ចូល​តាម​ឃ្លាន​រហូត នោះ​អ្នក​នឹង​មិន​អាច​រក្សា​ក្បាល​ពោះ​ដ៏​ស្អាត​របស់​អ្នក​បាន​ឡើយ។

រូបតំណាង

**៣. អាហារ​ពេល​ល្ងាច​យប់​ពេក**

កើត​មាន​ច្រើន​ចំពោះ​អ្នក​ធ្វើការ​ឆ្ងាយ​ពី​ផ្ទះ ហើយ​រវល់​ទម្រាំ​ទៅ​ដល់​ផ្ទះ ធ្វើ​បាយ​ទឹក​រួច​ គឺ​យប់​បាត់​ទៅ​ហើយ។ទម្លាប់​ញ៉ាំ​អាហារ​ដល់​យប់​ជ្រៅ ជួន​កាល​ម៉ោង ៩ ឬ​១០យប់​នេះ ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មិន​បាន​ល្អ​ទេ។ ដូចនេះ នៅ​ពេល​ដែល​អាហារ​ផ្ទុក​ច្រើន​ក្នុង​ក្រពះ អ្នក​នឹង​ជួប​ផល​វិបាក​ធំ​មួយ គឺ​ឡើង​ទម្ងន់ ដោយ​មាន​រាង​ក្បាល​ពោះ​ដូច​ជា​មនុស្ស​មាន​ផ្ទៃពោះ ៤ ឬ៥ខែ ប៉ុន្តែ​គ្មាន​ថ្ងៃ​ស្រក​វិញ​ទេ បើ​យើង​នៅ​តែ​បន្ត​ទម្លាប់​ចាស់។

រូបតំណាង

៤. ការ​គេង​មិន​គ្រប់គ្រាន់

ការនៅរហូតដល់យប់ជ្រៅខ្លាំងពេករាល់ថ្ងៃ ក៏​ជា​មូលហេតុ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ក្បាល​ពោះ​ធំ​ និងមានសុខភាពចុះខ្សោយ។ ដូចនេះ​យល់​ល្អ អ្នក​គួរ​ តែ​ចូល​គេង​ពី​ព្រលប់ ហើយក្រោកពីព្រលឹម។ ក្នុង១យប់ អ្នកគួរតែគេង​ឲ្យ​បាន​គ្រប់​ម៉ោង ចន្លោះ​ពី ៧ ឬ៨ម៉ោង ទើប​អ្នក​អាច​ការពារ​រាង​ដ៏​ស្អាត​របស់​អ្នក​ដោយ​មិន​ងាយ​រីក​មាឌ​ និង​មាន​ក្បាល​ពោះ​ធំ កំប៉េងកំប៉ោង​ឡើយ។

រូបតំណាង

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម