Hacker ម្នាក់​ទៀត​​ត្រូវ​ជាប់​គុក​ ​រឿង​ Hack ចូល​សេវា​ iCloud នៅ​ឆ្នាំ ២០១៤

  • 2018-08-30 02:49:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មួយ​រូប​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​​ករណី​​ Hack សេវា​ iCloud នៅ​ឆ្នាំ​ ២០១៤ និង​​​បាន​ចូល​យក​រូបភាព​ពី​គណនី​ iCloud តារា​ហូលីវូដ​​ល្បីៗ​ជា​ច្រើន​នោះ ត្រូវ​បាន​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធ​ធនាគារ​រយៈពេល​ ៨ ខែ។

Hacker រូប​នេះ​មាន​ឈ្មោះ​ថា​ George Garofano ដែល​រក​ឃើញ​ថា​មាន​ទោស​នៅ​ខែ​មេសា​កន្លង​ទៅ និង​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​ផ្ញើ​អ៊ីមែល​ក្លែង​ក្លាយ​ទៅ​កាន់​ជន​រងគ្រោះ​ ដោយ​ក្លែង​បន្លំ​ថា​ជា​ភ្នាក់ងារ​​សន្តិសុខ​របស់​ Apple ដើម្បី​ប្រមូល​យក​ព័ត៌មាន​ Login។ ពេល​​បាន​ព័ត៌មាន​ Login ហើយ​ គេ​អាច​ចូល​ទៅ​កាន់​គណនី​ iCloud ជា​ច្រើន​បាន​ ហើយ​បាន​ចូល​យក​រូបភាព​ផ្ទាល់​ខ្លួន​របស់​តារា​ល្បីៗ​ជា​ច្រើន​រូប​​ទៀត​ផង។

Jennifer Lawrence ជាជនរងគ្រោះមួយរូប

Garofano ត្រូវ​បាន​កាត់​ទោស​ថា​ Hack ចូល​គណនី​ iCloud សរុប​ចំនួន​ ២៤០ គណនី ដែល​មាន​រួម​គណនី​តារា​ហូលីវូដ និង​អ្នក​ប្រើ​ប្រាស់​ទូទៅ។ Garofano បាន​រួម​ដៃ​ជា​មួយ​ Hacker បី​រូប​ផ្សេង​​ទៀត ដែល​​បី​រូប​នោះ សុទ្ធ​តែ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​ធនាគារ​​ចន្លោះ​ពី​ ៩ ទៅ ១៨ ខែ។ Garofano គឺ​ជា​ Hacker ចុង​ក្រោយ​ដែល​បាន​កាត់​ទោស​ក្នុង​ករណី​ Hack នេះ៕​

​​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង