Man Utd កំពុង​គិត​ពង្រីក​កុងត្រា​ថ្មី​ឲ្យ Martial ចង​ជើង​បន្ត​នៅ​ជាមួយ​ក្លឹប

  • 2018-08-30 04:23:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United កំពុង​ពិភាក្សា​ជាមួយ​​អ្នក​តំណាង​របស់​កីឡាករ Anthony Martial ក្នុង​ការ​ពង្រីក​កុងត្រា​ថ្មី។

Martial វ័យ​២២​ឆ្នាំ​​នៅ​សល់​កុងត្រា​ចាស់​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​ United មាន​ចិត្ត​ចង់​ពង្រីក​កុងត្រា​​ថ្មី​ដើម្បី​ទុក​កីឡាករ​ឲ្យ​នៅ​លេង​បន្ត។ កាល​ពី​ដើម​​រដូវ​ក្ដៅ​នេះ ភ្នាក់​ងារ​របស់ Martial បាន​និយាយ​ថា គេ​ចង់​ចាកចេញ​ពី​ក្លឹប​ ព្រោះ​តែ​​មាន​ឱកាស​តិចតួច​សម្រាប់​ការ​ចូល​ប្រកួត។

កាល​នោះ Spurs ជា​បេក្ខភាព​ចង់​បាន Martial ទៅ​រួម​ក្រុម​ ដោយ Man Utd​ សម្លឹង​ឃើញ​ Willian របស់ Chelsea និង Ivan Perisic របស់ Inter Milan មក​ជំនួស​កន្លែង។ ប៉ុន្តែ​ការ​ចង់​ចេញ​របស់ Martial ត្រូវ​បាន​រារាំង​ ដោយ​អនុប្រធាន​ប្រតិបត្តិ​របស់​បិសាច​ក្រហម​លោក Ed Woodward ជឿ​ថា Mourinho នឹង​ផ្ដល់​ឱកាស​ឲ្យ​គេ​លេង។

តាម​ការ​ឲ្យ​ដឹង Man Utd ចង់​បន្ថែម​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​បារាំង​៥​ឆ្នាំ​ទៀត។ United បាន​ទិញ Anthony Martial កាល​ពី​ឆ្នាំ​២០១៥ ពី​ក្លឹប Monaco ក្នុង​តម្លៃ​៣៦​លាន​ផោន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ