Simon ភ័យ​ចង់គាំង ពេល​បេក្ខជនម្នាក់នេះ​ហៅឡើងលេងសៀកជាមួយ​អាវុធមុតស្រួច

  • 2018-08-30 06:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

វិញ្ញាសា​ព្រឺព្រួច​មួយ​ទៀត​បាន​បង្ហាញ​លើ​ឆាក​ America's Got Talent សប្ដាហ៍​ថ្មី​ចេញ​ពី​ការសម្ដែង​របស់​បេក្ខជន​ម្នាក់​មាន​ឈ្មោះ​ថា​ Aaron Crow។

បុរស​ជំនាញ​លេង​សៀក​មុខមាំ​រូប​នេះ​ តែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ដោយសារ​ទស្សនីយភាព​របស់​លោក​ជានិច្ច។ សប្ដាហ៍​មុន​ Aaron បាន​ឡើង​មក​សម្ដែង​ជាមួយ​ព្រួញ​ ហើយ​ឈាន​ចូល​សប្ដាហ៍​ថ្មី​នេះ​ លោក​វិល​មក​ជា​ថ្មី​ ប៉ុន្តែ​ប្រើ​កាបិត​ម្ដង។ បេក្ខជន​រូបនេះ​បាន​ធ្វើ​ឲ្យ​គណៈកម្មការ​ភ័យ​មិនស្ទើរ​ទេ​ ក្រោយ​លោក​​អញ្ជើញ​ Howie ឡើង​ឆាក​ និង​សម្ដែង​ជាមួយ។

ដំបូង​ឡើយ​ Aaron តម្រូវ​ឲ្យ​ Howie ផ្លាស់ប្ដូរ​ទីតាំង​ប្រអប់​ក្រដាស​ពណ៌​ក្រហម​ចំនួន​ ៤​ ដែល​១ក្នុង​ចំណោម​នោះ​មាន​កាំបិត​បញ្ឈរ​ពីក្នុង។ ក្រោយ​មក​បេក្ខជន​ដដែល​ក៏​ ឲ្យ​ Howie វាយ​របស់​ម្យ៉ាង​ចា​សញ្ញា​ ពោល​នៅពេលគនៈកម្មការ​រូបនេះ​វាយ​កាលណា លោក​ត្រូវ​ទម្លាក់​ដៃ​ចំ​ប្រអប់ក្រហម​នោះ។

ក្រោត​មក​ Aaron ក៏​បាន​ហៅ​ Simon ឡើង​ម្ដង​ ហើយ​តម្រូវ​ឲ្យ​យក​ដៃ​សង្កត់​លើ​ប្រអប់​ក្រដាស​ដែលនៅសល់​ ២ទៀត។ ជាមួយ​គ្នា​នោះ​ បុរស​ដដែល​ ក៏​បាន​សុំ​ឲ្យ​ Howie បន្លឺ​សញ្ញា​ ដើម្បី​ឲ្យ​ Simon ចាប់​ផ្ដើម​សង្កត់​ប្រអប់។ ទឹកមុខ​របស់​គណៈកម្មការ​ប្រចាំ​កម្មវិធី​ America's Got Talent ពិត​ជា​ភ័យ​ពិតៗ ព្រោះ​អារម្មណ៍​មួយ​គិត​ថា​ខ្លួន​អាច​នឹង​ត្រូវ​ខ្ទេច​ដៃ​ បើ​សង្កត់​ចំ​ប្រអប់​ដែល​មាន​កាំបិត។

ជាសំណាង​ល្អ Simon ក៏​សង្កត់​ចំ​ប្រអប់​ទទេ​ ដោយ​មាន​ជំនួយ​ពី​ម្ចាស់​ឈុត​ឆាក​ព្រឺព្រួច Aaron Chow៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ យី សុធារី