Angelina Jolie បណ្ដើរ​កូន​ប្រុស​សញ្ជាតិ​វៀតណាម​ដើរ​ធ្វើ​មិន​ដឹង​ ក្រោយ​ជម្លោះ​រឿង​ក្ដី

  • 2018-08-30 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មក​ដល់​រដ្ឋ​ Los Angeles ដើម្បី​ចាត់​ចែង​បញ្ហា​រឿង​ក្ដី​ជាមួយ​អតីត​ស្វាមី Brad Pitt គេ​សង្កេត​ឃើញ​ថា Angelina បណ្ដើរ​កូន​ប្រុស​សញ្ជាតិ​វៀតណាម​ Pax Thien វ័យ​ ១៤​ឆ្នាំ​ដើរលេង​ធ្វើ​មិន​ដឹង​។ បើ​សិន​ជា​សង្កេត​មើល​រូប​ថត​ ថត​បាន​ដោយ​អ្នក​ប្រមាញ់​ថត​រូប​ Angelina មើល​ទៅ​ដូច​ជា​គ្មាន​អារម្មណ៍​ព្រួយ​បារម្ភ​អ្វី​ទេ មើល​ទៅ​ដូច​ដើរ​លំហែ​ធម្មតា។

តាម​រយៈ​រូប​ថត​ដែល​ថត​បាន ២​នាក់​ម្ដាយ​កូន​សុទ្ធ​តែ​ស្លៀក​ពាក់​យ៉ាង​ទាន់​សម័យ​ ដែល Angelina បង្ហាញ​ខ្លួន​ជាមួយ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​និង​ឈុត​ពណ៌​សាច់​យ៉ាង​ស្រស់​ស្អាត ចំណែក​ឯ Pax វិញ​តុប​តែង​ខ្លួន​យ៉ាង​ហំ​មើល​ទៅ​ដូច​ជា​សុភាព​បុរស។

គូស​បញ្ជាក់​ដែរ​ថា Pax បាន​ត្រូវ​ Angelina និង​អតីត​ស្វាមី Brad Pitt យក​មក​ចិញ្ចឹម​កាល​ពី​ឆ្នាំ ២០០៣ ពី​ប្រទេស​វៀតណាម​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ជម្លោះ​ផ្សេងៗ​ជុំវិញ​សិទ្ធិ​ចិញ្ចឹម​កូន​របស់​ Angie និង Brad Pitt ធ្វើ​ឲ្យ​កូនៗ​គ្រប់​ៗ​គ្នា​ជា​ពិសេស Pax និង Maddox ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ពួក​គេ​ធុញ​ទ្រាន់​នឹង​បញ្ហា​អស់​ទាំង​នេះ​ដែល​កើត​ឡើង​ញឹកញាប់​ពេក៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ