ទិញកាតបញ្ចូលលុយ ៥០០០រៀលកោសមកចេញរង្វាន់ iPhone X ស្ទើរមិនជឿភ្នែកខ្លួនឯង

  • 2018-08-30 11:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ​បុរស​ម្នាក់​មាន​សំណាង​​បាន​ឈ្នះ​រង្វាន់​ធំ​ iPhone X ដំបូង​គេ​បង្អស់​ ពី​ [កោស​ឈ្នះ! កោស​ឈ្នះ! ឈ្នះ១០០%] របស់ SMART ដែល​ជា​កម្មវិធី​ផ្ដល់​ជូន​ពិសេស​ចំពោះ​រាល់​អតិថិជន​ដែល​កោស​កាត​បញ្ចូល​ទឹក​ប្រាក់ ៥០០០រៀល​ទាំងអស់។

ប្រកប​របរ​ជា​អ្នក​ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​ដេគ័រ បុរស​វ័យ ៣៥ឆ្នាំ ឈ្មោះ ទ្រីន សៅ ហៅ ស្រេង បាន​ទិញ​កាត កោស ៥០០០រៀលនេះ​ម្តុំ​មុខ​ផ្សារ​ថ្មី​កាល​ពី​​ល្ងាច​ម្សិលមិញ។ ពេល​កោស​​ទៅ​ឃើញ​មាន​រង្វាន់​ ដំបូង​លោក​មិន​សូវ​ជា​រំភើប​អី​ប៉ុន្មាន​ទេ ព្រោះ​មិន​សូវ​ជឿ​រឿង​រង្វាន់​។ តែ​ដល់​ពេល​គាត់​មក​ជួប​ខាង​ក្រុមហ៊ុន​ផ្ទាល់ ហើយ​ដឹង​ថា​ជា​រង្វាន់​ពិត​នោះ គាត់​រំភើប​ខ្លាំង​មែន​ទែន​រហូត​រក​និយាយ​អី​​មិន​ចេញ​ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​លោក​ហើយ​ដែល​មាន​សំណាង​ត្រូវ​រង្វាន់​ធំ ហើយ​ចៃដន្យ​បែប​នេះ។​

លោក​ ទ្រីន សៅ ហៅ ស្រេង ម្ចាស់​រង្វាន់​ iPhone X ដំបូង​គេ​ពី​ Smart កោសឈ្នះ

កាត​កោស​បញ្ចូល​ទឹក​ប្រាក់ ៥០០០រៀល ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ Smartដើម្បី​ចូល​រួម​គាំទ្រ​ប្រាក់​រៀល​ខ្មែរ និង​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​តាំង​ពីថ្ងៃទី៣ កក្កដា ដោយ​អម​ជាមួយ​កម្មវិធី​ពិសេស [កោស​ឈ្នះ! កោស​ឈ្នះ! ឈ្នះ ១០០% ](https://www.smart.com.kh/km/get-smart/promotions/scratch-to-win/) ឈ្នះ​រង្វាន់​ឡូយ​ៗ​ជាច្រើន​សន្ធឹក​សន្ធាប់ រហូត​ដល់​ថ្ងៃ ទី១៥ ធ្នូ ២០១៨ រង្វាន់​រួមមាន ៖

  • iPhone X ១០ រង្វាន់
  • Smart @Home ១០០ រង្វាន់
  • ទឹក​ផ្លែ​ឈើ Minute Maid រាប់​សែន​កំប៉ុង និង​លុយ​ក្នុង​ប្រព័ន្ធ​រាប់​លាន​រង្វាន់​ទៀត។​

ប្រញាប់​ឡើង! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​ កុំ​ភ័យ គ្មាន​ពាក្យ​អរគុណ​ទេ កោស​ដឹង​តែ​ឈ្នះ​ហើយ បើ​មិន​បាន​រង្វាន់ ធំ ក៏​តូច​ដែរ មិន​ខាត​ឡើយ៕

អត្ថបទ៖ ដេត លីដា