ទាយ​មើល Alves ដូរ​លេខ​អាវ​ប៉ុន្មាន​ដង​ហើយ

  • 2018-08-31 12:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Dani Alves ទើប​តែ​បាន​ដូរ​លេខ​អាវ​ពី ៣២ ទៅ ១៣។ បើ​តាម​ការ​បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​កីឡាករ​ កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​រំលឹក​ដល់​វីរបុរស​ប្រេស៊ីល​ឈ្មោះ Mario Zagallo ដែល​បាន​ជួយ​ប្រទេស​មួយ​នេះ​ឲ្យ​ឈ្នះ World Cup តាំង​ក្នុង​នាម​ជា​កីឡាករ​ និង​គ្រូ​បង្វឹក។ ខ្សែ​ការពារ​ស្លាប​ប្រេស៊ីល ត្រូវ​បាន​ប្រទះ​ឃើញ​ថា បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លេខ​អាវ​ច្រើន​ក្នុង​អាជីព​បាល់ទាត់​ក្លឹប​របស់​ខ្លួន។ គិត​មក​ទល់​ពេល​នេះ​ កីឡាករ​បាន​ដូរ​លេខ​អាវ​ចំនួន ៨ លើក​ហើយ។ ខាង​ក្រោម​ជា​បណ្ដា​លេខ​អាវ​ដែល​កីឡាករ​ធ្លាប់​ប្រើប្រាស់​កន្លង​មក៖

លេខ ២៖ ពី​ឆ្នាំ ២០០៩-២០១៣ (Barcelona)។

លេខ ៤៖ ពី​ឆ្នាំ ២០០៥-២០០៨ (Sevilla)។

លេខ ៦៖ រដូវ​កាល ២០០៤/០៥ (Sevilla) និង​រដូវ​កាល ២០១៥/១៦ (Barcelona)។

លេខ ៨៖ ពី​ឆ្នាំ ២០០២-២០០៤ (Sevilla)។

លេខ ១៣៖ រដូវ​កាល ២០១៨/១៩ (PSG)។

លេខ ២២៖ ពី​ឆ្នាំ ២០១៣-២០១៥ (Barcelona)។

លេខ ២៣៖ រដូវ​កាល ២០១៦/១៧ (Juventus)។

លេខ ៣២៖ រដូវ​កាល ២០១៧/១៨ (PSG)៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម