កម្ពុជាអាចនឹងបង្កើតខេត្តថ្មី០២ មួយនៅជិតភ្នំពេញ ឯមួយទៀតនៅឆ្ងាយ

  • 2018-08-31 01:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​មហា​ផ្ទៃ​ ដាក់​សំណើរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ ស្ដីពី​ការ​សិក្សា​លទ្ធភាព​បង្លើត​ខេត្ត​ថ្មី​ចំនួន​០២ បន្ថែម​ ​ដើម្បី​ជួយ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋបាល​ ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ ការ​ជំរុញ​​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ និង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ការ​បង្កើត​ថ្មី​ចំនួន​ពីរ​នេះ ក្រសួងមហាផ្ទៃ​នឹង​សិក្សា​ និង​កំណត់​តំបន់​ខាងក្រោម៖

១. ការសិក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​មួយ​ ដោយ​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល ២. ការសិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​ ដោយ​ពិនិត្យ​ពី​លើ​កត្តា​ភូមិសាស្ត្រ​ និង​ប្រជា​សាស្ត្រ​របស់​ស្រុក​ កោះ​ញែក​នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់​នៃ​ខេត្ត​រតនគិរី​។

ដោយ​ឡែក​សំណើ​នេះ កំពុង​រង់ចាំ​ការ​ឯកភាព​ពី​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ក្នុង​ពេល​ខាងមុខ។

គួរបន្ថែម បច្ចុប្បន្ន ប្រទេសកម្ពុជាមាន​ខេត្ត​ចំនួន ២៤ និងរាជធានីភ្នំពេញ​ ដែល​មាន​ផ្ទៃដី​សរុប ១៨១ ០៣៥ គីឡូម៉ែតការ៉េ៕ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី