Modric វ៉ា​ដាច់​ Ronaldo​ ដល់​៩០​ពិន្ទុ​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុប

  • 2018-08-31 02:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Real Madrid កីឡាករ Luka Modric ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​សម្រាប់​រដូវ​កាល​២០១៧-១៨ ក្រោយ​នាំមុខ​អតីត​មិត្ត​រូម​ក្រុម Cristiano Ronaldo ៩០​ពិន្ទុ និង​​ Mohamed Salah ១៧៩​ពិន្ទុ។

តាម​ការ​ចេញ​បញ្ជី​​តារាង​ពិន្ទុ​របស់ UEFA ​សម្រាប់​កីឡាករ​ល្អ​ជាង​គេ​នៅ​អឺរ៉ុប​ឃើញ​ថា Mudric ទទួល​បាន​៣១៣​ពិន្ទុ ខណៈ Ronaldo បាន​២២៣ និង Salah បាន​១៣៤​ពិន្ទុ។ ការ​បោះឆ្នោត​​ជ្រើសរើស​នេះ​កើត​ចេញ​ពី​គ្រូ​​បង្វឹក​ទាំង​៨០​ដែល​​ចូល​រួម​ប្រកួត​នៅ UEFA Champions League ចាប់​ពី​វគ្គ​ចែក​ពូក​មាន​៣២​នាក់ និង UEFA Europa League មាន​៤៨​នាក់ រដូវ​កាល​មុន​។ សម្រាប់​អ្នក​កាសែត​៥៥​នាក់​ដែល​ជ្រើសរើស​ដោយ European Sports Media  ក៏​មាន​សិទ្ធិ​ចូលរួម​ដែរ។

Luka Modric បាន​សាង​ស្នាដៃ​ជា​ច្រើន​កាល​ពី​រដូវ​កាល​មុន ដោយ​ជួយ Real Madrid ឈ្នះ​ពាន UCL ៣​រដូវ​កាល​ជាប់​គ្នា ព្រម​ទាំង​នាំ​ក្រូអាត​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup។ ក្នុង​ព្រឹត្តិការណ៍ World Cup នេះ​ដែរ​គេ​ក៏​​បាន​ឈ្នះ​បាល់​មាស​ផង​ដែរ។ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ