ផ្សាររាត្រីថៃល្បីឈ្មោះមួយនៅបាងកក នឹងបិទទ្វារហូត ក្នុងពេល២សប្តាហ៍ទៀត

  • 2018-08-31 07:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៤ឆ្នាំ​បន្ទាប់​ពី​ផ្សាររាត្រី Chatuchak Green Night Market ឬ JJ Green Night Market បាន​បើក​ដំណើរការ និង​ក្លាយ​ជា​កន្លែង​ដ៏​ពេញ​និយម​បំផុត​មួយ អភិបាល​ក្រុង​បាងកក លោក Aswin Kwanmuang បាន​និយាយ​ប្រាប់​នា​ថ្ងៃ​សុក្រ​នេះ​ថា គ្រប់​តូប​ទាំង​អស់​នឹង​ត្រូវ​រើ​ចេញ​ពី​ទី​នោះ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០១៨ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​កុងត្រា​ជួល​របស់​ផ្សារ។

ថ្ងៃ​កំណត់​នេះ​ត្រូវ​បាន​ពន្យារ​រយៈពេល​ជិត ២សប្តាហ៍ ដោយ​ដំបូង​ឡើយ​វា​ត្រូវ​កំណត់​យក​ត្រឹម​ថ្ងៃ​សុក្រ ទី៣១ ខែ​សីហា ឆ្នាំ២០១៨ នេះ​ប៉ុណ្ណោះ។ ដី​នៃ​ផ្សារ​រាត្រី​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ផ្លូវដែក​រដ្ឋ​នៃ​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ដី​ទំហំ ៣,‌១ ហិតា​នោះ​នឹង​ត្រូវ​ប្រគល់​ជូន Queen Sirikit Park Foundation ដើម្បី​សាងសង់​សួន​ដ៏​ធំ​ចំនួន ៣ ចូល​គ្នា គឺ សួន Wachirabenchathat Park (Suan Rodfai), សួន Queen Sirikit Park និង​សួន Chatuchak Park ដែល​មាន​ទំហំ​សរុប ១១៦ ហិតា។

JJ Green Night Market គឺ​ជា​ផ្សារ​រាត្រី​ដ៏​ពេញ​និយម​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក ដែល​បើក​ដំណើរការ​នៅ​រាល់​រាត្រី​ថ្ងៃ​សុក្រ និង​សៅរ៍ ដោយ​មាន​តូប​លក់​ឥវ៉ាន់​រាប់​រយ​តូប លក់​របស់​របរ​ប្រើ​ប្រាស់ , សំលៀកបំពាក់​មួយ​ទឹក , អាហារ និង​បារ​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម