អាច​ទេ​ដែល​នេះ ជា​ម៉ូតូ​ Honda Dream ០១៩?

  • 2018-08-31 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ រូប​ភាព​ប្លែក​ភ្នែក​ប៉ុន្មាន​សន្លឹក​បាន​ទាក់​ចិត្ត​អ្នក​និយម​ចូល​ចិត្ត​ម៉ូតូ ក៏​ដូច​ជា ​អ្នក​គាំទ្រ​ផលិត​ផល​ជប៉ុន​ មាន​ការ​ភ្ញាក់​ផ្អើល​នឹង​រូបរាងម៉ូតូ​​ល្បី​ត​ជំនាន់​មក​ហើយគឺ Honda dream ស៊េរី​ឆ្នាំ ២០១៩។

ម៉ូតូ Honda Dream ស៊េរី​ឆ្នាំ ២០១៩ ​ដែល​កំពុង​ស្ថិត​ក្នុង​សង្ស័យ​នេះ ឃើញ​ថា នៅ​តែ​រក្សា​រាង​បែប​សង្ហារ​ដដែល តែ​បាន​បន្ថែម​ចំណុច​​ច្រើន​លើ​ឲ្យ​មាន​ភាព​ទាក់​ទាញ​ដូច​ជា តែម​រចនា​ម៉ូត​ថ្មី កុង​ទ័រ​បែប​ថ្មី​អាច​ជា​ប្រភេទ LCD សាក​ស៊ី​ម៉ូត​ថ្មី និង​មាន​តែម​ផុស​ផ្លាក-ក ចង្កៀង​បំភ្លឺ​ផ្លូវ​បែប​ថ្មីអាច​ជា​ប្រភេទគ្រីស្ដាល់ មើល​ទៅ​សង្ហា​ប្លែក​ម្យ៉ាង​ដែរ។

តោះ! កុំ​ឲ្យ​ខាត​ពេល​យូរ មក​មើល​រូប​រាង​ពេញ​ភ្នែក​ដែល​អាច​ជា Honda Dream ចេញ​ឆ្នាំ ២០១៩៖

រូបភាព៖ អ៊ឹង សុមេត្រី

ចុះ​អ្នក​ទាំងអស់​គ្នា​វិញ ​គិត​យ៉ាង​ម៉េច​ដែរ?

អត្ថបទ៖ រក្សា