អាមេរិក​ធ្វើ​ស៊ី​មួយ​ប្រាវ ZTE ខាត​លុយ​អស់​ជាង ១ ពាន់​លាន​ដុល្លារ

  • 2018-09-01 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រង​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ហាម​ឲ្យ​ផ្អាក​ចង្វាក់​ផលិត​កម្ម ក្រុមហ៊ុន ZTE ទី​បំផុត​សម្រេច​ទូទាត់​ប្រាក់​សំណង​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារ។ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ខាតបង់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ចំណូល​ក្រុមហ៊ុន​ខ្លួន​រហូត​ដល់ ១,១ ពាន់​លាន​ដុល្លារ

ថ្វី​បើ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ក្រុមហ៊ុន​មាន​ដើម​កំណើត​ក្នុង​ប្រទេស​ចិន​ត្រូវ​រង​ភាព​រកាំរកូស ប៉ុន្តែ​ក៏​បន្ត​រំពឹង​ទុក​ថា​ត្រីមាស​ទី​ ៣ ខាង​មុខ​នេះ​អាច​ចំណេញ​ប្រាក់​សុទ្ធ​ចន្លោះ ៣,៥៤ លាន​ដុល្លារ ទៅ ១៤៦,៤០ លាន​ដុល្លារ។ ស្រប​ពេល​ការ​បញ្ជា​ទិញ​ទើប​តែ​ត្រលប់​មក​ធម្មតា​វិញ​ក្នុង​អំឡុង​ខែ​កក្កដា-សីហា តាម​គ្រោងការណ៍​បាន​កំណត់។

បន្ថែម​ពី​នេះ ZTE អាច​នឹង​ស្រង់​ដើម​មក​វិញ​បាន​ខ្លះ ប្រសិន​ណា​សក្ដានុពល​នៃ​ការ​ផ្សព្វផ្សាយ​ប្រព័ន្ធ 5G នា​ឆ្នាំ​ក្រោយ​មាន​ការ​កើន​ឡើង​តាម​កំណើន​ព្យាករណ៍ ទោះ​បើ​ត្រូវ​រង​ឥទ្ធិពល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន​កំពុង​ប្រឈម​នា​ពេល​នេះ​ក៏​ដោយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម