មើល​ការ​ចាប់​ពូល​នៅ Europa League តើ Arsenal និង Chelsea​ នៅ​ជាមួយ​ក្លឹប​ណា​ខ្លះ?

  • 2018-09-01 02:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​​ធំ​​លំដាប់​ទី​២​សម្រាប់​ក្លឹប​អាជីព​នៅ​តំបន់​អឺរ៉ុប Europa League បាន​ចាប់​ឆ្នោត​បែងចែក​ពូល​ហើយ កាល​ពី​យប់​មិញ ដោយ Arsenal ស្ថិត​នៅ​ពូល​ E និង Chelsea នៅ​ពូល​ L។

​មក​ដល់​ជុំ​ចុងក្រោយ​នេះ​ក្លឹប​មក​ពី​អង់គ្លេស​​​នៅ​សល់​តែ​ពីរ​គត់​គឺ Arsenal និង Chelsea នេះ​ឯង ព្រោះ​ពួក​គេ​មាន​កៅអី​ស្វ័យប្រវត្តិ។ ឯ Burnley ជម្រុះ​ធ្លាក់​នៅ​ជុំ​ទី​៣​បាត់​ទៅ​ហើយ។ សម្រាប់​នៅ​ពូល E ក្រុម​លោក Unai Emery ត្រូវ​ជួប​ជាមួយ​ក្រុម Sporting (ព័រទុយហ្គាល់), Qarabag (Azerbaijan), Vorskla (អ៊ុយក្រែន)។

ចំពោះ​ Chelsea វិញ ដែល​ជា​ម្ចាស់​ជើង​ឯក Europa League រដូវកាល​២០១២-១៣ នៅ​ពូល​ L ជាមួយ​ក្រុម PAOK Salonik (ក្រិក),​ BATE Borisov (បេឡារុស្ស), Vidi (ហុងគ្រី​)។ Europa League រដូវ​កាល​២០១៨-១៩ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ២០ ខែ កញ្ញា​នេះ ហើយ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២០ ខែ ឧសភា ឆ្នាំ ២០១៩៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ