Jose ថា ទោះ​មិន​ឈ្នះ PL ជាមួយ Man Utd ​លោក​នៅ​តែ​ជា​​អ្នក​ចាត់​ការ​អស្ចារ្យ​ម្នាក់​ក្នុង​លោក

  • 2018-09-01 03:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester United លោក Jose Mourinho បាន​និយាយថា លោក​នៅ​តែ​ជា​អ្នក​ចាត់​ការ​ល្អ​ជាង​គេ​ម្នាក់​ក្នុង​ពិភពលោក ទោះបី​​លោក​មិន​ឈ្នះ​ពាន Premier League ជាមួយ​ក្លឹប​ក្ដី។

ក្រោម​ការ​ដឹក​នាំ​របស់ Jose ក្លឹប​បិសាច​ក្រហម​បាន​បរាជ័យ​២​ប្រកួត ក្នុង​ចំណោម​៣​ប្រកួត​ដំបូង​នៃ​​​លីគ ដែល​ជា​ការ​ចាប់​ផ្ដើម​​អាក្រក់​​បំផុត​គិត​ចាំ​តាំង​ពី​ឆ្នាំ​រដូវកាល១៩៩២-៩៣។ និយាយ​ការពារ​កំណត់ត្រា​របស់​ខ្លួន Mourinho បាន​រំឭក​គ្រប់​គ្នា​ថា លោក​គឺ​ជា​អ្នក​ចាត់​ការ​ម្នាក់​គត់​ដែល​​ធ្លាប់​ឈ្នះ​ពាន​នៅ​អ៊ីតាលី អេស្ប៉ាញ​និង​អង់គ្លេស។

“ខ្ញុំ​គឺ​ជា​អ្នក​ចាត់​ការ​​នៃ​ក្លឹប​ដ៏​អស្ចារ្យ​ជាង​គេ​មួយ​ក្នុង​ពិភពលោក​ (Man Utd) ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ជា​អ្នក​ចាត់​ការ​​ល្អ​​ជាង​គេ​ម្នាក់​ក្នុង​ពិភពលោក​​ដូច​គ្នា”។ សម្ដី​ Mourinho។ សាកសូរ​តើ​​លោក​នៅ​តែ​ជា​អ្នក​​អ្នក​ចាត់​ការ​ល្អ​ជាង​គេ​ម្នាក់​ទៀត​ទេ ប្រសិន​មិន​ឈ្នះ​ពាន​លីគ​ជាមួយ United? បុរស​សញ្ជាតិ​ព័រទុយហ្គាល់​តប​ថា៖ ប្រាកដ​ណាស់។

Premier League សប្ដាហ៍​ទី​៤​នេះ​ Manchester United នឹង​ត្រូវ​ហោះ​ទៅ​ជួប Burnley នៅ​ថ្ងៃ​អាទិត្យ ចាំ​មើល Mourinho បន្ត​បរាជ័យ​ឬ​ស្ដារ​មុខមាត់​បាន​វិញ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ