Nancy Wu បដិសេធ​ពាក្យ​ចចាម​អារ៉ាម​ថា​ ចាក​​ចេញ​ពី​ក្រុមហ៊ុន​​ទូរទស្សន៍ TVB

  • 2018-09-01 04:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​សម្ពោធ​រឿង​ថ្មី ​"Men On the Dragon” តារា​សម្ដែង Nancy Wu បាន​ធានា​ជូន​អ្នក​គាំទ្រ​របស់​នាង​ថា នាង​នឹង​មិន​​ចាកចេញ​ពី​ទូរទស្សន៍ TVB ដូច​ដែល​អ្វី​ដែល​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នោះ​ទេ។

តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ទាំង​ដឹង​ថា​ព័ត៌មាន​នេះ​ ពួក​គេ​ដឹង​មក​ពី​ណា​នោះ​ទេ។ ក្រុមហ៊ុន​ទូរទស្សន៍ ហើយ​​និង​ខ្ញុំ​នៅ​​សល់​ពេល​វេលា​ច្រើន​ទៀត​ជាមួយ​គ្នា ទម្រាំ​កុង​ត្រា​ត្រូវ​បាន​បញ្ចប់​នោះ"។

គូរ​បញ្ជាក់​ដែរ​ថា ពាក្យ​ចចាម​អារ៉ាម​ថា​នាង​ចុះចេញ​ពី​ក្រុមហ៊ុន​ទូរទស្សន៍ TVB កើត​ឡើង ក្រោយ​តារា​សម្ដែង​ស្រី​រូប​នេះ មិន​អាច​ចូលរួម​សម្ដែង​ក្នុង​រឿង​ថ្មី "Bangkok Chinatown” របស់​ទូរទស្សន៍ TVB។ ជាមួយ​នឹង​ហេតុផល​លើក​ឡើង​នេះ​ដែរ Nancy Wu បាន​បញ្ជាក់​បន្ថែម​ថា៖

“ខ្ញុំ​បាន​ចូលរួម​សម្ដែង​ក្នុង​រឿង​មុន​មួយ​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ពេល​ឈប់​​ខ្លះ​។ ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​​សម្រាក"៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី