ទីបំផុត! គម្រោង "ផ្លូវទៅស្រុកវគ្គ២" រកឃើញម្ចាស់ពានរង្វាន់មុខរបរលេចធ្លោទាំង៧ របស់កម្ពុជា

  • 2018-09-01 08:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 51

ចន្លោះមិនឃើញ

គម្រោងផ្លូវទៅស្រុកវគ្គ២ ឈ្មោះ"របរគេរបរយើង" បានរកឃើញមុខរបរលេចធ្លោទាំង ៧ ក្នុងចំណោម៥០ នៅជុំវិញប្រទេសកម្ពុជា ត្រូវបានប្រកាសប្រគល់ពានរង្វាន់ដល់ម្ចាស់អាជីវកម្មជាផ្លូវការនាព្រឹកថ្ងៃទី ០១ កញ្ញា នៅក្នុងពិព័រណ៍អាជីវកម្មខ្នាតតូច និងមធ្យមលើកដំបូង នៅកោះពេជ្រ ក្រោមការអញ្ចើញចូលរួមពីឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

ម្ចាស់ពានរង្វាន់នៃអាជីវកម្មរួមមាន៖

១. អ្នកស្រី សូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម ខេត្តសៀមរាប

២. លោក ឈឹម ប៊ុនហេន មុខរបរអ្នកបើកទូកដឹកភ្ញៀវទេសចរ ខេត្តស្ទឹងត្រែង

៣. លោក គឹម ចាន់ សិប្បកម្មឆ្នាំងចាក់ ខេត្តកំពង់ចាម

៤. លោក ថៃ វ៉ាន់ថា អាជីវកម្មហាងថតរូប @homePhotography ភ្នំពេញ

៥. លោកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food ខេត្តសៀមរាប

៦. លោក ចាន់ សេងគង់ សិប្បកម្មផលិតឥដ្ឋការ៉ូខ្មែរ ខេត្តសៀមរាប

៧. អ្នកស្រី ដាំ មុំសិប្បកម្មតម្បាញសូត្រ ខេត្តបន្ទាយមានជ័យ

គួរជម្រាបថា គម្រោងផ្លូវទៅស្រុកវគ្គ២ បានចាប់ផ្ដើមពីខែតុលា ឆ្នាំ ២០១៧ ដល់ខែមីនា ឆ្នាំ ២០១៨ ដោយក្នុងខេត្តនីមួយៗ ចម្រាញ់យកមុខរបរចំនួន ០២ ជារបរមានលក្ខណៈពិសេស និងច្នៃប្រឌិត៕

អត្ថបទ៖ ស៊ិន សាវ៉េត